Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសអេហ្ស៊ីប ធ្វើជាម្ចាស់ផ្ទះកិច្ចចរចារសន្តិភាពលីប៊ី ដែលចូលរួមដោយអង្គការសហប្រជាជាតិ

  • Print

ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ បានធ្វើជាម្ចាស់ផ្ទះនូវកិច្ចចរចារថ្មីមួយរវាងរដ្ឋបាលគូប្រជែងពីររបស់លីប៊ី ដែលតំណាងឱ្យសមាជិកនៃសភាតំណាងរាស្ត្រដែលមានមូលដ្ឋាននៅ Tobruk នៃប្រទេសលីប៊ី និងក្រុមប្រឹក្សារដ្ឋជាន់ខ្ពស់។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ MENA របស់អេហ្ស៊ីប បានរាយការណ៍ថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិ នាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់ទូទៅអេហ្ស៊ីប បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អេហ្ស៊ីប ចំពោះកិច្ចប្រឹងប្រែងដែលដឹកនាំដោយអ.ស.ប សម្រាប់ការដោះស្រាយដោយសន្តិវិធីនៅលីប៊ី។

គ្រោងនឹងបញ្ចប់នៅថ្ងៃទី ១៣ ខែតុលា កិច្ចពិភាក្សារយៈពេល ៣ ថ្ងៃ នៅទីក្រុងគែរ (Cairo) ស្វែងរកការកំណត់យន្តការនៃការតាំងទីលំនៅនៅលីប៊ី និងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញថ្មី សម្រាប់ប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។

ប្រទេសលីប៊ី ត្រូវបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីការបណ្តេញចេញ និងការសម្លាប់អតីតមេដឹកនាំ Muammar Gaddafi ក្នុងឆ្នាំ ២០១១។

ស្ថានការណ៍ កាន់តែអាក្រក់ឡើងក្នុងឆ្នាំ ២០១៤ ដោយបំបែកអំណាចរវាង គូប្រជែងពីររបស់រដ្ឋាភិបាល គឺរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិគាំទ្រដោយអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានី Tripoli និងមួយទៀតនៅភាគខាងជើងនៃទីក្រុង Tobruk ដែលមានសម្ព័ន្ធមិត្តជាមួយមេបញ្ជាការយោធា Khalifa Haftar នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។