Social Network

ទួគី សាកល្បងប្រព័ន្ធប្រឆាំងមីស៊ីលរុស្ស៊ី S-៤០០

ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan បានបញ្ជាក់កាលពីថ្ងៃសុក្រថាកងទ័ពទួគី បានកំពុងសាកល្បងប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-៤០០ ។

ការបញ្ជាទិញមីស៊ីល S-400 របស់ប្រទេសទួគី ពីប្រទេសរុស្ស៊ី បានបង្កឱ្យមានប្រតិកម្មពីសហរដ្ឋអាមេរិក ដែលធ្វើឱ្យមានការរឹតត្បិតទំនាក់ទំនង រវាងសម្ព័ន្ធមិត្ត NATO ទាំងពីរ។

សហរដ្ឋអាមេរិក បានព្រមានអំពីការដាក់ទណ្ឌកម្ម ក្នុងករណីមានដំណើរការប្រព័ន្ធនោះមែន។ លោក Erdogan បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោក បានប្តេជ្ញាចិត្តលើបញ្ហានេះ ហើយនឹងបន្តដំណើរការទៅមុខទៀត ហើយក៏មិនសុំការអនុញ្ញាតពីសហរដ្ឋដែរ។

របាយការណ៍សារព័ត៌មាន កាលពីសប្តាហ៍មុនបានអះអាងថា ការបាញ់សាកល្បងមីស៊ីល S-400 ត្រូវបានធ្វើឡើងនៅខេត្ត Sinop ភាគខាងជើងប្រទេសទួគី។

ប្រទេសរុស្ស៊ី និងទួគី បានបញ្ចប់កិច្ចព្រមព្រៀង ដែលមានតម្លៃប្រហែល ២,៥ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧ ហើយការប្រគល់ ត្រូវបានបញ្ចប់ នៅត្រឹមឆ្នាំ ២០១៩ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។