Social Network

ចៅហ្វាយក្រុងអ៊ីស្តង់ប៊ុល ផ្ទុកជំងឺ COVID-19

អភិបាលក្រុងអ៊ីស្តង់ប៊ុលដ៏ធំបំផុតរបស់ប្រទេសទួគី បាននិយាយកាលពីថ្ងៃសៅរ៍ថា លោក ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានជំងឺ COVID-19 ។

នៅក្នុងវីដេអូដែលបានបង្ហោះលើគណនីបណ្តាញសង្គម លោកអភិបាលក្រុងបាននិយាយថា លោក បានមកដល់មន្ទីរពេទ្យនៅល្ងាចថ្ងៃសុក្រ ដោយមានអាការៈក្តៅខ្លួន ៣៨ អង្សារ ហើយសម្រាកមួយយប់នៅទីនោះ។

មន្ទីរពេទ្យអាមេរិកនៅក្រុងអ៊ីស្តង់ប៊ុល បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អភិបាលក្រុង ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ ដោយមានរោគសញ្ញានៃការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើ និងបានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណានេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលទួគី បានប្រកាសថា ទីក្រុងអ៊ីស្តង់ប៊ុលដែលមានប្រជាជនជាង ១៦ លាននាក់នោះ មានប្រជាជនចំនួន ៤០% មានករណីឆ្លងជំងឺ COVID-១៩ សរុបនៅក្នុងប្រទេស នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។