Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសឥណ្ឌា កើនឡើងដល់ជាង៩លាននាក់ហើយ

  • Print

 (ញូដេលី)៖ ករណីឆ្លងជំងឺ COVID-19 សរុបនៅក្នុងប្រទេសឥណ្ឌា បានឆ្លងដល់ដំណាក់កាលមួយទៀតហើយគឺលើស ៩លានករណីនៅថ្ងៃសុក្រនេះ បន្ទាប់ពីអ្នកឆ្លងថ្មីៗជិត ៤៦,០០០នាក់ទៀតត្រូវបានរាយការណ៍។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ឥណ្ឌាគឺជាប្រទេសតែមួយគត់បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លង COVID-19 លើសពី ៩លានករណី ខណៈអាមេរិកគិតត្រឹមពេលដូចគ្នានេះ មានអ្នកឆ្លងជាង ១២លានករណីទៅហើយ។ ទោះជាបែបនេះក្តី អត្រាឆ្លងរាលដាលនៅក្នុងប្រទេសឥណ្ឌាត្រូវគេសង្កេតឃើញថា ហាក់មានការថមថយហើយ ក្រោយពីបានឈានដល់កម្រិតកំពូល កាលពីខែកញ្ញាកន្លងទៅ។

គួរបញ្ជាក់ថា នៅថ្ងៃដដែលនេះ ក្រៅពីករណីឆ្លងថ្មីៗក្រសួងសុខាភិបាលឥណ្ឌា ក៏បានរាយការណ៍ពីករណីស្លាប់ថ្មីៗផងដែរគឺ ៥៨៤នាក់ នាំឱ្យចំនួនអ្នកជំងឺ COVID-19 សរុបដែលបានស្លាប់នៅក្នុងប្រទេសអាស៉ីខាងត្បូងនេះ កើនឡើងដល់ ១៣២,១៦២នាក់។

រដ្ឋាភិបាលឥណ្ឌា និងក្រុមអ្នកជំនាញផ្នែកសុខាភិបាលបានព្រមានថា អត្រាឆ្លងរាលដាលអាចនឹងនៅមានការលោតឡើងវិញគួរឲ្យកត់សម្គាល់ ក្រោយពីពិធីបុណ្យ ទីប៉ាវ៉ាលី (Deepavali) ដែលត្រូវបានប្រារព្ធឡើងកាលពីពេលថ្មីៗកន្លងទៅនេះ៕

ដកស្រង់ពី៖ Fresh News