Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗជាង១៣ម៉ឺននាក់ទៀត ក្នុងពេលតែ១ថ្ងៃ

  • Print

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបរកករណីឆ្លង COVID-19 រហូតដល់ទៅ ១៣៦,៦២៧ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ៨៦៦នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។

នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១២,៥៨៨,៦៦១ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៦២,៦៩៦នាក់ និងជាសះស្បើយឡើងវិញចំនួន ៧.៥២លាននាក់។

សន្ទុះនៃការឆ្លង COVID-19 ប្រចាំថ្ងៃរបស់អាមេរិកនេះ បានបង្ខំឲ្យរដ្ឋកាន់តែច្រើនបង្កើនការរឹតត្បិត និងបិទសាលារៀនជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងយ៉ាងគំហុកបែបនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងអាមេរិក ភីហ្វីហ្សឺ (Pfizer) និង ម៉ូឌែណា (Moderna) បានដាក់សំណើជាផ្លូវការ ទៅអាជ្ញាធរសុខាភិបាលអាមេរិករួចហើយ ដើម្បីសុំការអនុញ្ញាតការចាក់វ៉ាក់សាំងបន្ទាន់ នៅចុងខែវិច្ឆិកានេះ ឬនៅខែធ្នូខាងមុខ (ឲ្យបានមុនថ្ងៃបុណ្យណូអែល) ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 កាន់តែខ្លាំងជាងនេះ នៅថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកល៕

ដកស្រង់ពី៖ Fresh  News