Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមលោក ដូណាល់ ត្រាំ ដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បីជំទាស់លទ្ធផលបោះឆ្នោត នៅរដ្ឋ Pennsylvania

  • Print

  (ភែនស៊ីលវេនៀ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងដាក់ពាក្យប្តឹងឧទ្ធរណ៍ ជុំវិញការច្រានចោលរបស់ចៅក្រមសហព័ន្ធ ចំពោះកិច្ចខិតខំប្រឹងប្រែង នៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដើម្បីរារាំងការទទួលស្គាល់ជាផ្លូវការ នៃការបោះឆ្នោតនៅរដ្ឋភែនស៊ីលវេនៀ (Pennsylvania)។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រធានាធិបតីរូបនេះ និងដើមបណ្តឹងផ្សេងទៀត បានជូនដំណឹងអំពីការប្តឹងឧទ្ធរណ៍ ទៅតុលាការសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ (ពេលវេលានៅសហរដ្ឋអាមេរិក) ពោលគឺ មួយថ្ងៃបន្ទាប់ពីចៅក្រមសហព័ន្ធម្នាក់ បានចេញដីកាច្រានចោលពាក្យបណ្ដឹង ដែលបានប្ដឹងឱ្យលុបចោលសន្លឹកឆ្នោត បោះតាមប្រៃសណីយរាប់លានសន្លឹក នៅក្នុងរដ្ឋ Pennsylvania មួយនេះ។

គួរបញ្ជាក់ថា ករណីដូចៗលើនេះ តែងតែត្រូវបានយកមកធ្វើ ជាអាវុធវាយប្រហារ ដើម្បីបញ្ឈប់ការឡើងកាន់តំណែងរបស់ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន (Joe Biden) ព្រោះនៅក្នុងរដ្ឋ Pennsylvania ដែលមានអង្គបោះឆ្នោតចំនួន ២០រូបនេះហើយ គឺក្ដីសង្ឃឹមធំជាងគេបំផុត ដើម្បីឲ្យក្រុមយុទ្ធនាការលោក ដូណាល់ ត្រាំ តស៊ូក្តីតាមផ្លូវតុលាការ និងអាចជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោតបាន៕

ដកស្រង់ពី៖ Fresh News