Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកដើរចេញពីសន្ធិសញ្ញាអន្តរជាតិមួយទៀតជាផ្លូវការ, អាល្លឺម៉ង់សម្តែងការសោកស្តាយ

  • Print

 (ប៊ែរឡាំង)៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក ហៃកូ ម៉ាអាស (Heiko Maas) បាននិយាយនៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកាថា ប្រទេសលោកមានការសោកស្តាយយ៉ាងខ្លាំងដែលសហរដ្ឋអាមេរិកបានចាកចេញពីសន្ធិសញ្ញាបើកចំហជើងមេឃ ឬ Opens Skies Treaty ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដធំមួយ ហើយបានបញ្ជាក់ថា អាល្លឺម៉ង់នៅតែប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញានេះ ដែលជាផ្នែកសំខាន់មួយនៃវិធានការគ្រប់គ្រងសព្វាវុធក្នុងតំបន់។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក Maas បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានការសោកស្តាយយ៉ាងខ្លាំង ដែលសហរដ្ឋអាមេរិកបានសម្រេចចិត្តចាកចេញពីសន្ធិសញ្ញា Open Skies ហើយឥឡូវចេញផុតជាផ្លូវការ។

ចំណែក ខណៈជំហររបស់យើងលើសន្ធិសញ្ញានេះវិញ គឺមិនដែលបានផ្លាស់ប្តូរឡើយ។ យើងនៅតែមើលឃើញថា វាជាផ្នែកសំខាន់មួយនៃវិធានការគ្រប់គ្រងសព្វាវុធនៅក្នុងតំបន់»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាសពីការដកខ្លួនចេញពីសន្ធិសញ្ញា Open Skies កាលពីខែឧសភាកន្លងទៅ ដោយនីតិវិធីនៃការចាក ចេញ ត្រូវប្រើប្រាស់៦ខែ។

សន្ធិសញ្ញានេះដែលបានចូលជាធរមានកាលពីឆ្នាំ២០០២ អនុញ្ញាតឱ្យរដ្ឋភាគីទាំង៣៤ ធ្វើប្រតិបត្តិការហោះហើរ អង្កេតការណ៍ នៅលើទឹកដីរបស់ភាគីនីមួយៗ ដើម្បីប្រមូលទិន្នន័យស្តីពីកម្លាំងនិងសកម្មភាពយោធា៕

ដកស្រង់ពី៖ Fresh News