Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភរិយាលោក ដូណាល់ ត្រាំ ធ្វើពិធីស្វាគមន៍ដើមគ្រិស្មាក់ នៅសេតវិមាន ប្រកបដោយទឹកមុខសប្បាយរីករាយ

  • Print

 (វ៉ាស៊ីនតោន)៖ ជំទាវទីមួយនៃសហរដ្ឋអាមេរិក លោកស្រី មេឡានៀ ត្រាំ (Melania Trump) បានរៀបចំពិធីទទួលស្វាគមន៍ដើមគ្រិស្មាក់ នៅរសៀលថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រកបដោយទឹកមុខសប្បាយរីករាយ ខណៈបុណ្យណូអែល កាន់តែខិតជិតចូលមកដល់។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រី Melania Trump បានដើរចេញខាងក្រៅសេតវិមានតែម្នាក់ឯង ដើម្បីទទួលយកដើមឈើដ៏ធំមួយដើម សម្រាប់ថ្ងៃបុណ្យណូអែលពីកសិដ្ឋាន ឌែន អ៊ែន អេនណេ ថាយឡឺ (Dan and Anne Taylor) ស្ថិតនៅក្នុងរដ្ឋ វែសត៍វើជីនៀ (West Virginia) ដែលទទួលបានជ័យជម្នះ ក្នុងការប្រកួតប្រជែងរៀបចំដើមគ្រិស្មាក់ ប្រចំាឆ្នាំ២០២០នេះ។

លោកស្រី Melania មិនបានឆ្លើយតបនឹងសំនួរ ដែលក្រុមអ្នកសារព័ត៌មានបានសួរថា តើលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើអ្វីក្នុងថ្ងៃបុណ្យណូអែលនោះឡើយ ដោយលោកស្រីគ្រាន់តែនិយាយយ៉ាងខ្លីថា «រីករាយបុណ្យណូអែល!»។

គួរបញ្ជាក់ថា ការមកដល់នៃដើមឈើបុណ្យណូអែលខាងលើ គឺមានន័យថា ជាការចាប់ផ្ដើមថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់សេតវិមាន ហើយពិធីបុណ្យជាប្រពៃណី នៃសេតវិមានមួយទៀតគឺបុណ្យ Thanksgiving ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះ ទោះបីជាករណីឆ្លង COVID-19 នៅតែស្ថិតក្នុងកម្រិតធ្ងន់ធ្ងរក៏ដោយ៕

ដកស្រង់ពី៖ Fresh News