Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកនាយករដ្ឋមន្ត្រី Belize «ឆ្លងជំងឺកូវីដ-១៩» និងកំពុងទទួលការព្យាបាល

  • Print

 (មិចស៊ីកូស៊ីតធី)៖ នាយករដ្ឋមន្ត្រីនៃប្រទេស បេលីស (Belize) លោក ចន ប្រាយសេណូ (John Briceno) ត្រូវបានធ្វើតេស្ដ «វិជ្ជមាន» ចំពោះជំងឺរាតត្បាត COVID-19 ខណៈប្រទេសជាប់សមុទ្រការីបៀនមួយនេះ កំពុងប្រយុទ្ធប្រឆាំងជំងឺនេះយ៉ាងស្វិតស្វាញ។

នេះបើតាមប្រភពពីការិយាល័យនាយកដ្ឋមន្ត្រី ដកស្រង់ចេញ និងផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍នៃការិយាល័យនាយកដ្ឋមន្ត្រីប្រទេស Belize បានបញ្ជាក់ទៀតថា លោកនាយករដ្ឋមន្ត្រី Briceno នឹងបន្តស្ថិតនៅដាច់ដោយឡែកពីគេឯង ក្នុងរយៈពេល ០២សប្ដាហ៍ ដើម្បីទទួលការព្យាបាល ហើយលោកនឹងទទួលការធ្វើតេស្ដជាបន្តបន្ទាប់ ទៅតាមក្បួនច្បាប់វេជ្ជសាស្ត្រ។

គួរបញ្ជាក់ថា បើតាមសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ប្រទេស Belize មានអ្នកឆ្លង COVID-19 សរុប ៥,១៨៣ករណីក្នុងនោះស្លាប់ ១១៦នាក់។ Belize ដែលមានព្រំដែនជាប់ប្រទេសហ្គាតេម៉ាឡា មិចស៊ីកូ និងដែនសមុទ្រការីបៀន មានប្រជាជនសរុបមិនដល់ ៤០០,០០០នាក់ឡើយ កំពុងរស់នៅលើផ្ទៃដីសរុប ២២,៩៦៦គីឡូម៉ែត្រក្រឡា៕

ដកស្រង់ពី៖ Fresh News