Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមជំនាញ WHO កំពុងស្ថិតនៅប្រទេសចិន ដើម្បីវាយតម្លៃវ៉ាក់សាំងកូវីដ-១៩ នៃក្រុមហ៊ុន Sinovac និង Sinopharm

  • Print

(ប៉េកាំង)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានឱ្យដឹងថា ក្រុមការងារនៃស្ថាប័នអន្តរជាតិមួយនេះ កំពុងស្ថិតនៅក្នុង ប្រទេសចិន ដើម្បីវាយតម្លៃលើវ៉ាក់សាំង COVID-19 ផលិតឡើងដោយក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac) និងក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinopharm)។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Tedros បានបញ្ជាក់ទៀតថា ក្រុមការងារ WHO បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសចិន និងកំពុងធ្វើការជាមួយក្រុមហ៊ុនចិន Sinovac និងក្រុមហ៊ុន Sinopharm ដើម្បីវាយតម្លៃលើបេក្ខភាពវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនទាំងពីរនេះ ស្របទៅតាមបទដ្ឋានគុណភាពអន្តរជាតិ មុននឹងបញ្ចូលវ៉ាក់សាំងរបស់ពួកគេ ទៅក្នុងបញ្ជីប្រើប្រាស់ក្នុងករណីបន្ទាន់ របស់អង្គការសុខភាពពិភពលោក។

គួរបញ្ជាក់ថា បើតាមលទ្ធផលនៃការធ្វើតេស្ដក្នុងដំណាក់កាលចុងក្រោយ ចេញផ្សាយកាលពីពេលថ្មីនេះ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinopharm គឺមានប្រសិទ្ធភាពជាង ៧៩ភាគរយ រីឯវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac មានប្រសិទ្ធភាព ៧៨ភាគរយ។

វ៉ាក់សាំងរបស់ក្រុមហ៊ុនចិនទាំងពីរនេះ កំពុងទទួលបានការបញ្ជាទិញ និងត្រូវបានអនុម័ត ឱ្យប្រើប្រាស់ពីបណ្ដាប្រទេសមួយចំនួនជាបណ្ដើរៗហើយ ខណៈចិនបានសន្យាយ៉ាងឱឡារិកថា ខ្លួននឹងបើកចំហជានិច្ចចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាឱ្យបាននូវការចែកចាយវ៉ាក់សាំង ប្រកបដោយតម្លាភាព៕

ដកស្រង់ពី៖ Fresh News