Social Network

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩១លាននាក់ ស្លាប់ជាង ១លាន ៩៥ម៉ឺននាក់ និងជាសះស្បើយជាង ៦៥លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩១,៣១៤,៣៧០នាក់ហើយ។

ក្នុងនោះអ្នកស្លាប់មានចំនួន ១,៩៥២,៨៧៩នាក់ និងជាសះស្បើយឡើងវិញ ៦៥,២៨៦,៤២៨នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៣, ១៤៣,១៩៧នាក់ ស្លាប់ចំនួន ៣៨៥,២៤៩នាក់ និងជាសះស្បើយចំនួន ១៣,៦៨០,៤៦១នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។

ឥណ្ឌាមានអ្នកឆ្លង ១០,៤៧៩,៩១៣នាក់ ស្លាប់ចំនួន ១៥១,៣៦៤នាក់ និងជាសះស្បើយ ១០,១១០,៧១០នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។

ប្រេស៊ីល មានអ្នកឆ្លង ៨,១៣៣,៨៣៣នាក់ ស្លាប់ ២០៣,៦១៧នាក់ និងជាសះស្បើយ ៧,២០៧,៤៨៣នាក់។ ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖

ដកស្រង់ពី៖ Fresh News