Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមហាក្សត្រម៉ាឡេស៊ីសម្រេចព្រះទ័យ ដាក់ប្រទេសទាំងមូលចូលក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់កូវីដ-១៩ ​​​​(Video inside)

  • Print

(គូឡាឡាំពួ)៖ ព្រះមហាក្សត្រម៉ាឡេស៊ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ (Al-Sultan Abdullah) នៅថ្ងៃអង្គារនេះបានសម្រេចព្រះទ័យដាក់ប្រទេសម៉ាឡេស៊ី ទាំងមូលចូលក្នុងគ្រាមានអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។

 

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញពីព្រះបរមរាជវាំងម៉ាឡេស៊ីបានឱ្យដឹងទៀតថា ការប្រទេសដាក់ក្នុងគ្រាអាសន្ននេះ នឹងមានសុពលភាពរហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ឬក៏អាច លឿនជាងនេះអាស្រ័យទៅលើស្ថានភាព COVID-19។

ព្រះមហាក្សត្រម៉ាឡេស៊ី បានអនុញ្ញាតឱ្យរដ្ឋាភិបាលម៉ាឡេស៊ី បង្កើតគណៈកម្មាធិការឯករាជ្យមួយ ដែលមានសមាសភាពនៃមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាមកពីគណបក្សប្រឆាំង រួមទាំងអ្នកជំនាញសុខាភិបាល ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19។

បន្ថែមពីលើនេះ ព្រះអង្គក៏បានស្នើឱ្យប្រជាជនម៉ាឡេស៊ី រក្សាភាពស្ងៀមស្ងាត់ និងអត់ធ្មត់ផងដែរ កំឡុងការអនុវត្តវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ។

គួរបញ្ជាក់ថា ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រម៉ាឡេស៊ី កើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហ៍យីដទីន យ៉ាសស៊ីន (Muhyiddin Yassin) កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសដាក់ចេញចាត់វិធានការរឹតបន្តឹងលើការធ្វើដំណើរ ចាប់ពីថ្ងៃពុធ ទី១៣ ខែមករា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសអាស៊ានមួយនេះ។

បើតាមគេហទំព័រ worldometers ម៉ាឡេស៊ីបច្ចុប្បន្នមានករណីឆ្លង COVID-19 សរុប ១៣៨,២២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៥៥៥នាក់ និងជាសះស្បើយឡើងវិញ ១០៩,១១៥នាក់៕

ដកស្រង់ពី៖ Fresh News