Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហុងគ្រីក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន Sinopharm

  • Print

 (ហុងគ្រី)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថចិន Sinopharm ដែលត្រូវបានទិញដោយប្រទេសហុងគ្រី នៅថ្ងៃអង្គារសប្ដាហ៍នេះបានមកដល់ទីក្រុង ប៊ូដាផេស (Budapest) ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

ការដឹកជញ្ជូននេះ ត្រូវបានស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិ លីស ហ្វែរែនស៍ (Liszt Ferenc) ដោយលោក តាម៉ាស មែនហ្សែរ (Tamas Menczer) មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហុងគ្រី លោក ឈី តាយុ (Qi Dayu)។

លោក Menczer បានគូសបញ្ជាក់នាឱកាសនោះថា «យើងគឺជាប្រទេសដំបូងបង្អស់នៅក្នុងសហភាពអ៊ឺរ៉ុប ដែលប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។

យើងព្យាយាមជួយសង្គ្រោះអាយុជីវិត និងការពារសេដ្ឋកិច្ច ហើយយើងក៏កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងរាតត្បាត COVID-19 ជាមួយគ្នាជាមួយមិត្តចិនរបស់យើងផងដែរ ដែលថ្ងៃនេះ វាជាថ្ងៃដ៏សំខាន់បំផុត សម្រាប់ប្រទេសហុងគ្រីរបស់យើង»។

គួរបញ្ជាក់ថា ប្រទេសហុងគ្រីបានប្រកាស កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ដែលនឹងផ្ដល់ការចាក់ជូនដល់ប្រជាជនចំនួន ២.៥លាននាក់ ក្នុងចំណោមប្រជាជនសរុបជិត ១០លាននាក់។

បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសហុងគ្រី បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៣៨៩,៦២២ករណី ក្នុងនោះមានអ្នកស្លាប់ ១៣,៨៣៧នាក់ និងអ្នកជាសះស្បើយ ២៩៨,៧៧៣នាក់៕

ដកស្រង់ពី៖ Fresh News