Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាំរស្មីវិទ្យុសកម្មយូវី កើនឡើងខ្ពស់ នៅក្រុងហូជីមិញ និងខេត្តជាប់សមុទ្រមួយចំនួន

  • Print

 (ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានជូនដំណឹងថា កាំរស្មីវិទ្យុសកម្មយូវី ដែលជាកាំរស្មីបង្កគ្រោះថ្នាក់ដល់មនុស្ស កំពុងកើនឡើងខ្ពស់នៅទីក្រុងហូជីមិញ និងខេត្តមួយចំនួនជាប់តាមមាត់សមុទ្រ។ ការកើនខ្ពស់នៃកាំរស្មីវិទ្យុសកម្មយូវីនេះ កើតមានចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

ដោយយោងតាមកាសែត Vietnam News, ស្ថានទូតខ្មែរនៅប្រទេសវៀតណាម បានបញ្ជាក់ថា សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី នឹងឡើងដល់កម្រិតហានិភ័យខ្ពស់ គឺពី១០ឡើងទៅ នៅទីក្រុងហូជីមិញ ទីក្រុងញ៉ាត្រាង ទីក្រុង Can Tho និងទីក្រុង Ca Mau ។

ស្ថានទូតបន្តថា នៅខេត្ត Thua Thien Hue និងទីក្រុងដាណាងសន្ទស្សន៍នេះ នឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺ៨។ កាំរស្មីវិទ្យុសកម្មយូវីខ្លាំង កើតមានភាគច្រើនមាននៅចន្លោះ ម៉ោង១១ព្រឹក ដល់១រសៀល។ សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី ពី៨ ទៅ១០ មានន័យថាជាកម្រិតកាំរស្មីយូវីខ្លាំង អាចឆ្លងកាត់ ពពក វ៉ែនតា និងធ្វើឱ្យរលាក ក្នុងរយៈពេល២៥នាទី។

សន្ទស្សន៍ចាប់ពី១១ ឡើងទៅ ជាកម្រិតកាំរស្មីយូវីខ្លាំងណាស់ អាចបង្កឱ្យខូចស្បែក និងភ្នែក ក្នុងរយៈពេល១៥នាទី បើប៉ះពាល់ផ្ទាល់នឹងពន្លឺព្រះអាទិត្យ។

តាមរយៈសេចក្តីជូនដំណឹងនេះ ស្ថានទូត បានអំពាវនាវដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋកម្ពុជា កំពុងមានវត្តមាននៅ ប្រទេសវៀតណាម ជាពិសេសនៅតាមខេត្ត និងក្រុងដូចមានរាយឈ្មោះខាងលើ សូមមានការប្រុងប្រយ័ត្ន ការពារ ដោយត្រូវស្លៀកសម្លៀកបំពាក់ការពារកំដៅ, បាំងមុខ, ក, ត្រចៀក និងពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ លាបឡេការពារស្បែក នៅពេលចេញក្រៅ ទោះបីពេលមានពពក និងត្រូវទទួលទានទឹកឱ្យបានច្រើន និងមានវីតាមីន C បំប៉នបន្ថែមឱ្យគ្រប់គ្រាន់៕

ដកស្រង់ពី៖ Fresh News