Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ មនុស្ស ៧.១ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៥៣៧នាក់ទៀតស្លាប់ នៅក្នុងពេល១ថ្ងៃ

  • Print

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧១,៦៤០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,៥៣៧នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៨,៤៥៣,៥២៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥០២,៥៤៤នាក់ និងជាសះស្បើយឡើងសរុប ១៨,៥៩៦,៤៩៧នាក់។

គួរបញ្ជាក់ថា ចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារតែ COVID-19 សហរដ្ឋអាមេរិកក្រោមដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានប្តេជ្ញាចាក់វ៉ាក់សាំង COVID-19 ឲ្យដល់ប្រជាជនអាមេរិកទាំងអស់ជាង ៣៣០លាននាក់ផងដែរ តាមរយៈការជំរុញចង្វាក់ផលិតកម្មនៃវ៉ាក់សាំង។

គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៥៥.២២លានដូសហើយ ជូនដល់ប្រជាជនរបស់ខ្លួន៕

ដកស្រង់ពី៖ Fresh News