Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នូវែលសេឡង់ប្រារព្ធពិធីរំលឹកខួប ១០ឆ្នាំ នៃគ្រោះរញ្ជួយដីនៅទីក្រុងក្រៃស៍ឆឺច ដែលបានសម្លាប់មនុស្ស ១៨៥នាក់

  • Print

 (វែលលីងតុន)៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហូតទង់ជាតិរបស់ខ្លួនមកនៅត្រឹមពាក់កណ្ដាល ដើម្បីប្រារព្ធពិធីរំលឹកខួប ១០ឆ្នាំនៃគ្រោះរញ្ជួយដីនៅទីក្រុងក្រៃស៍ឆឺច (Christchurch) ដែលបានសម្លាប់មនុស្ស ១៨៥នាក់។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ មនុស្សរាប់រយនាក់ បានចូលរួមក្នុងពិធីរំលឹកខួបនេះនៅទីក្រុង Christchurch ដែលកំពុងបន្តការកសាងឡើងវិញ ក្រោយពីការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រដែលបានបំផ្លិចបំផ្លាញទីប្រជុំជនភាគច្រើន នៅក្នុងទីក្រុងនោះ។

នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បាននិយាយថា វាមានសារៈសំខាន់ណាស់ ដែលត្រូវធ្វើពិធីរំលឹកខួបនេះឡើង ដែលជនរងគ្រោះ ៨៧នាក់ជាជនបរទេស ហើយភាគច្រើននៃគ្រួសាររបស់ពួកគេ មិនអាចមកទីនេះបានទេ ដោយសារតែការរឹងត្បឹតលើធ្វើដំណើរ ដែលបង្ករឡើងដោយការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19)។

គួរបញ្ជាក់ថា ពិធីរំលឹកខួបនេះ ត្រូវបានធ្វើឡើងនៅច្រាំងទន្លេ អេវ៉ុន (Avon) ដោយការរក្សាភាពស្ងប់ស្ងាត់មួយភ្លែតនៅម៉ោង ១២៖៥១នាទីថ្ងៃត្រង់ (ម៉ោងនៅនូវែលសេឡង់) ដើម្បីរំលឹកដល់វិញ្ញាណក្ខណ្ឌជនរងគ្រោះ ដែលបានស្លាប់ក្នុងការវាយប្រហារ ដោយគ្រោះរញ្ជួយដីកាលពីឆ្នាំ២០១១៕

ដកស្រង់ពី៖ Fresh News