Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលលោក ចូ បៃដិន បញ្ចេញម៉ាសចំនួន ២៥លាន ដើម្បីចែកជូនពលរដ្ឋអាមេរិក នៅតាមទីតាំងសំខាន់ៗ

  • Print

(វ៉ាស៉ីនតោន)៖ សេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចែកចាយម៉ាសជាង ២៥លានម៉ាសដល់មណ្ឌលសុខភាព កន្លែងស្តុកស្បៀងអាហារ និងកន្លែងធ្វើម្ហូបនៅរដូវផ្ការីកនេះ ដែលជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃវីរុសកូរ៉ូណា (COVID-19)។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ អាជ្ញាធរសុខាភិបាលអាមេរិក នៅតែបន្តណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមពាក់ម៉ាសទាំងអស់គ្នា ដែលវាជាវិធានការដ៏សំខាន់មួយ ដើម្បីជួយកាត់បន្ថយការឆ្លងរីករាលដាល នៃវីរុសដ៏កាចសាហាវនេះ។

ជាក់ស្តែងគិតចាប់តាំងពី វិធានការពាក់ម៉ាសត្រូវបានដាក់ចេញ សហរដ្ឋអាមេរិកបាននិងកំពុងមើលឃើញ អត្រាធ្លាក់ចុះនៃករណីឆ្លងប្រចាំថ្ងៃ មកនៅក្រោមខ្ទង់សែននាក់។

សេតវិមានបានគូសបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងចែកចាយម៉ាស់ជាង ២៥លានម៉ាសដល់មណ្ឌលសុខភាពជាង ១,៣០០កន្លែង និងកន្លែងស្តុកស្បៀងអាហារ ព្រមទាំងកន្លែងធ្វើម្ហូបជាង ៦០,០០០កន្លែងទៀតនៅចន្លោះខែមីនា និងឧសភា ឆ្នាំ២០២១ ខាងមុខនេះ។

ម៉ាសទាំងនេះត្រូវបានគេរំពឹងថា នឹងត្រូវយកទៅចែកចាយ ដល់ប្រជាពលរដ្ឋអាមេរិកចន្លោះពី ១២-១៥លាននាក់។ គួរបញ្ជាក់តាមសេតវិមានថា ចំនួន ២ ភាគ ៣ នៃប្រជាពលរដ្ឋ ដែលបម្រើការនៅតាមមណ្ឌលសុខភាពទាំងនោះ រស់នៅក្នុងភាពក្រីក្រ ហើយ ៦០ភាគរយ គឺជាជនជាតិភាគតិច និងជិត ១.៤លាននាក់ទៀតគ្មានផ្ទះសម្បែងនៅ។

ដូច្នេះម៉ាសទាំងនេះ នឹងចែកចាយដល់ពួកគេដោយឥតគិតថ្លៃ ហើយវាគុណភាពខ្ពស់ និងអាចបោកសម្អាតបានទៀតផង។

បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសប្រមាណ ២៨.៩៧លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៥១ម៉ឺននាក់ និងអ្នកជាសះស្បើយ ១៩.៣៤លាននាក់៕

ដកស្រង់ពី៖ Fresh News