Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចក្រភពអង់គ្លេសប្រកាសដាក់ទណ្ឌកម្ម លើយោធាមីយ៉ាន់ម៉ា ​​​​(Video inside)

  • Print

(ឡុងដ៏)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្ម ទៅលើមន្ត្រីយោធាជាន់ខ្ពស់នៅមីយ៉ាន់ម៉ាមួយចំនួន ដែលពាក់ព័ន្ធទៅនឹងរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈ។

នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រសួងការបរទេសអង់គ្លេសបានឲ្យដឹងថា ទណ្ឌកម្មត្រូវដាក់ទៅលើ មន្ត្រីយោធាមីយ៉ាន់ម៉ាសរុបចំនួន ០៦រូបទៀត បន្ថែមពីលើមន្ត្រីយោធា ១៩រូប ដែលមានឈ្មោះក្នុងបញ្ជីជាស្រេច។

ក្រសួងពាណិជ្ជកម្មអង់គ្លេស នឹងធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដោយមិនត្រូវឲ្យអង់គ្លេសធ្វើពាណិជ្ជកម្មណាមួយ ជាមួយក្រុមហ៊ុនដែលជាកម្មសិទ្ធិ របស់យោធាមីយ៉ាន់ម៉ានោះឡើយ។

រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក ដូមីនីក រ៉ាអាប (Dominic Raab) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «កញ្ចប់នៃវិធានការថ្ងៃនេះ ជាការផ្ញើសារដ៏ច្បាស់លាស់ទៅកាន់របបយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ាថា អ្នកដែលរំលោភបំពានសិទ្ធិមនុស្ស ត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន, ហើយយោធាត្រូវតែប្រគល់អំណាច ទៅឲ្យរដ្ឋាភិបាលដែលប្រជាជន បានបោះឆ្នោតគាំទ្រគាំទ្រនោះវិញ»។

គួរបញ្ជាក់ថា នៅមុនការដាក់ទណ្ឌកម្ម ពីសំណាក់ចក្រភពអង់គ្លេសខាងលើនេះ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) នៅក្នុងកិច្ចប្រជុំមួយនៃរដ្ឋាភិបាលថ្មីរបស់លោក បានអំពាវនាវឱ្យមន្ត្រីនានា ផ្ដោតជាសំខាន់លើការកាត់បន្ថយការនាំចូល ហើយបង្កើនការនាំចេញ។

មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងប្រកបដោយថាមពល ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងសម្ពាធ ព្រមទាំងទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសលោកខាងលិច ជុំវិញការបង្រ្កាបក្រុមបាតុករ ដែលកំពុងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារ៕

ដកស្រង់ពី៖ Fresh News