Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ដូណាល់ ត្រាំ ព្រលះលោក បៃដិន, បង្ហើបពីបំណងឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២៤

  • Print

  (វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានត្រឡប់មកកាន់ឆាកនយោបាយវិញសាជាថ្មីដោយចាប់ក្បាលមេក្រូព្រលះធ្ងន់ៗលើការដឹកនាំ របស់លោក ចូ បៃដិន ក្នុងរយៈពេលមួយខែមកនេះ ហើយបង្ហាញពីបំណងចង់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ២០២៤។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

ថ្លែងនៅលើវេទិកានៃសន្និសីទសកម្មភាពនយោបាយអភិរក្សនិយម ឬហៅកាត់ថា CPAC ក្នុងទីក្រុង អ័រលែនដូ (Orlando) នៃរដ្ឋផ្ល័ររីដា កាលពីថ្ងៃអាទិត្យម្សិលមិញ (ពេលវេលានៅសហរដ្ឋអាមេរិក) អតីតប្រធានាធិបតីវ័យ ៧៤ឆ្នាំរូបនេះបានរិះគន់ត្រង់ៗថាក្នុងរយៈពេលជាងមួយខែមកនេះ លោក បៃដិនបានដឹកនាំតាំងពីគិត ផលប្រយោជន៍អាមេរិកមុនគេ ធ្លាក់មកដល់គិតប្រយោជន៍អាមេរិកចុងក្រោយគេបង្អស់។

លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ក្នុងពេលត្រឹមតែមួយខែ យើងបានធ្វើដំណើរចាប់ពីការតម្កល់ប្រយោជន៍អាមេរិកមុនគេ មកដល់ការគិតគូពីផលប្រយោជន៍អាមេរិកចុងក្រោយគេបង្អស់...ខ្ញុំប្រហែលជាត្រូវសម្រេចចិត្ត ឈរឈ្មោះម្ដងទៀតហើយមើលទៅ»។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថានោះដែរ លោក ដូណាល់ ត្រាំបានច្រានចោលគំនិតបង្កើតគណបក្សថ្មី ដោយលោកបានអំពាវនាវឱ្យមានការឯកភាពគ្នានៅក្នុងជួរ គណបក្សសាធារណរដ្ឋ ដើម្បីដណ្ដើមគ្រប់គ្រងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាពីគណបក្សប្រជាធិបតេយ្យវិញ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅឆ្នាំ ២០២២។

បើតាមការស្ទង់មតិថ្មីមួយបង្ហាញថាលោក ត្រាំ ទទួលបានការគាំទ្ររហូតដល់៩៧ភាគរយឯណោះ នៅក្នុងគណបក្សសាធារណរដ្ឋ៕