Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហភាពអឺរ៉ុបនឹងស្នើឱ្យមានច្បាប់ស្ដីពីលិខិតឆ្លងដែនវ៉ាក់សាំងកូវីដ-១៩

  • Print

 (ព្រុចសែល)៖ គណៈកម្មាការអឺរ៉ុបនឹងស្នើឡើងនូវច្បាប់ថ្មីមួយស្ដីពីលិខិតឆ្លងដែនវ៉ាក់សាំង COVID-19 សម្រាប់សហភាពអឺរ៉ុបនៅក្នុងខែមីនានេះ ខណៈប្លុកមួយនេះ កំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន។

នេះបើតាមលោកស្រី អួស៊ូឡា ហ្វុន ឌឺ ឡេយិន (Ursula von der Leyen) ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។ ប្រធានគណៈកម្មាការអឺរ៉ុបលោកស្រី Ursula von der Leyen ធ្វើការប្រកាសខាងលើនៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ។

លោកស្រី បានគូសបញ្ជាក់ដូច្នេះថា៖ «យើងនឹងធ្វើបទបង្ហាញពីសំណើព្រាងនៃច្បាប់មួយ នៅក្នុងខែមីនានេះ សម្រាប់លិខិតឆ្លងដែនវ៉ាក់សាំង COVID-19 តាមប្រព័ន្ធឌីជីថល ដែលមានគោលបំណងបញ្ជាក់ពីការចាក់វ៉ាក់សាំង និងលទ្ធផលតេស្ដ COVID-19»។

គួរបញ្ជាក់ថា បើតាមលោកស្រី Ursula von der Leyen ច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរប្រកបដោយសុវត្ថិភាពបន្តិចម្ដងៗ នៅក្នុងសហភាពអឺរ៉ុប ឬទៅក្រៅតំបន់ ដើម្បីធ្វើការ ឬធ្វើដំណើរកម្សាន្តទេសចរណ៍។ ច្បាប់នេះអាចនឹងត្រូវបានអនុម័តនៅថ្ងៃទី១៧ ខែមីនាខាងមុខនេះ ពោលគឺមុនកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ អឺរ៉ុបនៅថ្ងៃទី២៥ ខែមីនានេះ៕

ដកស្រង់ពី៖ Fresh News