Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្វីលីពីនរកឃើញវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី មានប្រភពដើមនៅអាហ្រ្វិកខាងត្បូងជាលើកដំបូង

  • Print

(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃអង្គារនេះបានប្រកាសពីការរកឃើញករណីឆ្លងដំបូងបំផុតនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមពីប្រទេស អាហ្វ្រិកខាងត្បូង មួយថ្ងៃបន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងសុខាភិបាលហ្វីលីពីនបានគូសបញ្ជាក់ដូច្នេះថា៖ «ខណៈមិនទាន់មានភស្តុតាងថាវីរុសបំប្លែងខ្លួននេះមានភាពកាចសាហាវ ដល់កម្រិតណា ការចម្លងទៅមនុស្សយ៉ាងឆាប់រហ័សរបស់វា អាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង»។

ក្រសួងបន្ថែមទៀតថាអាជ្ញាធរបានរកឃើញវីរុស COVID-19 បំប្លែងខ្លួនថ្មីចំនួន៦ករណី ដោយក្នុងនោះមាន ៣ករណីរកឃើញនៅក្នុងស្រុក និង២ករណីជាពលរដ្ឋហ្វីលីពីនមកពីក្រៅប្រទេស ហើយមួយករណីទៀត កំពុងស្ថិតនៅក្រោមការសិក្សាបញ្ជាក់ពីប្រភព។

គួរបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីន កាលពីថ្ងៃចន្ទម្សិលមិញបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ហើយដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ចំនួន៦សែនដូស ដែលជាអំណោយរបស់ទីក្រុងប៉េកាំង៕

ដកស្រង់ពី៖ Fresh News