Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២ ភាគ ៣ នៃចំនួនប្រជាជនឥណ្ឌា មានអង្គបដិប្រាណ COVID-19

  • Print

យោងតាមទិន្នន័យ ពីការស្ទាបស្ទង់មួយ លើមនុស្ស 29,000 ពាសពេញប្រទេស ដែលធ្វើឡើងកាលពីខែមិថុនា និងកក្កដា និងបានចេញផ្សាយកាលពីថ្ងៃអង្គារ-ម្សិលមិញ បានឱ្យដឹងថា ប្រជាជនឥណ្ឌាចំនួន ២ ភាគ ៣ មានអង្គបដិប្រាណប្រឆាំងនឹងវីរុសកូរ៉ូណា។

ការស្ទង់មតិសេរ៉ូមឈាមថ្នាក់ជាតិលើកទី ៤ ដែលធ្វើតេស្តរកអង្គបដិប្រាណ និងត្រូវបានគេស្គាល់ថា ជាការស្ទង់មតិ sero រួមមានកុមារចំនួន ៨.៦៩១ នាក់ ដែលមានអាយុពី ៦ ទៅ ១៧ ឆ្នាំជាលើកដំបូង។ ពាក់កណ្តាលនៃពួកគេ គឺមានលទ្ធថល វិជ្ជមាន។

ការស្ទង់មតិនេះ បានបង្ហាញថា ៦៧,៦% នៃមនុស្សពេញវ័យ គឺមានលទ្ធថលវិជ្ជមាន ខណៈដែលមនុស្សពេញវ័យជាង ៦២% មិនបានចាក់វ៉ាក់សាំង។ គិតត្រឹមខែកក្កដានេះ ប្រជាជនឥណ្ឌា ពេញវ័យជាង ៨ % បានទទួលការចាក់វ៉ាក់សាំងចំនួនពីរលើក។

ការស្ទង់មតិ បានបង្ហាញថា ប្រមាណជា ៤០០ លាននាក់នៃប្រជាជនឥណ្ឌា ១,៤ ពាន់លាននាក់ មិនមានអង្គបដិប្រាណទេ។

ការសិក្សានេះ ក៏បានធ្វើការស្ទង់មតិលើបុគ្គលិកសុខាភិបាលចំនួន ៧.២៥២ នាក់ ហើយបានរកឃើញថា ៨៥% មានអង្គបដិប្រាណ ហើយម្នាក់ក្នុងចំណោម ១០ នាក់ មិនបានចាក់វ៉ាក់សាំង។ ករណីឆ្លងប្រចាំថ្ងៃរបស់ប្រទេសឥណ្ឌា បានធ្លាក់ចុះដល់ទៅ ៤ ខែ បន្ទាប់ពីរលកទី ២ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធថែទាំសុខភាព។

ប៉ុន្តែក្រុមអ្នកជំនាញ បានព្រមានដល់អាជ្ញាធរលើការបើកឡើងវិញនូវទីក្រុងនានា យ៉ាងឆាប់រហ័ស និងបានសម្តែងការព្រួយបារម្ភអំពីភាពចង្អៀតណែនតាន់តាប់នៅតាមតំបន់ទេសចរណ៍នានា នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃពុធនេះ។