Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងតូក្យូ ចាប់ផ្តើមការប្រកួត ចំពេលមានការភ័យខ្លាច COVID-19

  • Print

 ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ដែលត្រូវបានពន្យារពេលដោយជំង៊ឹរាតត្បាតនោះ បានចាប់ផ្តើមនៅថ្ងៃពុធនេះ ដោយអ្នកលេងបាល់បោះនារីជប៉ុន Yukiko Ueno ចាប់ផ្តើមការប្រកួតប្រជែង នៅក្នុងអ្វីដែលប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ត្រូវការជា “ការអបអរនៃសេចក្តីសង្ឃឹម” ។

កំណើននៃករណីឆ្លង COVID-១៩ នៅក្នុងទីក្រុងម្ចាស់ផ្ទះ Tokyo បានធ្វើអោយស្រមោលនៃព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ពិភពលោក ដែលកំពុងប្រារព្ធឡើង ភាគច្រើនដោយគ្មានអ្នកទស្សនា។ ប្រទេសជប៉ុនក្នុងខែនេះ បានសំរេចចិត្តថា អ្នកចូលរួម នឹងប្រកួតប្រជែងគ្នានៅទីកន្លែងទំនេរ ដើម្បីកាត់បន្ថយហានិភ័យដល់សុខភាព។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា ការប្រកួតកីឡានេះ គួរតែឆ្ពោះទៅមុខ ដើម្បីបង្ហាញដល់ពិភពលោកនូវអ្វីដែលអាចសម្រេចបានជាមួយនឹងផែនការ និងវិធានការត្រឹមត្រូវ។

ក្រុមមន្រ្តីអូឡាំពិក និងមន្រ្តីជប៉ុន បានខិតខំបង្កើតព្រឹត្តិការណ៍កីឡានេះ ទោះបីជាមានការប្រឆាំងនៅក្នុងប្រទេស ដើម្បីធ្វើជាម្ចាស់ផ្ទះ អត្តពលិកជាង ១១.០០០ នាក់ ព្រមទាំងបុគ្គលិក និងប្រព័ន្ធផ្សព្វផ្សាយ ដែលមកជាមួយពួកគេ ចំពេលមានកំណើនឆ្លង COVID-19 ក៏ដោយ។

ដោយគូសបញ្ជាក់ពីហ្គេម ដែលកាត់បន្ថយចំនួន ដោយសារតែការរាតត្បាត លោកនាយករដ្ឋមន្រ្តី Yoshihide Suga នឹងជួបតែជាមួយមេដឹកនាំប្រទេសតិចជាង ២០ នាក់ប៉ុណ្ណោះ នៅខាងក្រៅកីឡាអូឡាំពិក ពោលគឺធ្លាក់ចុះពីចំនួន ១២០ ដែលបានគ្រោងទុក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន បានថ្សាយដោយដកស្រង់សំដីទីប្រឹក្សារដ្ឋាភិបាលលោក Shigeru Omi ថា ចំនួនឆ្លង COVID-19 ប្រចាំថ្ងៃរបស់ទីក្រុងតូក្យូ អាចនឹងកើនឡើងដល់កម្រិតកំណត់ ៣,០០០ នាក់ នៅក្នុងសប្តាហ៍ដំបូងនៃខែសីហា។

ការប្រកួតបាល់បោះ ពីរបន្ថែមទៀត ក៍ដូចជាការប្រកួតបាល់ទាត់ស្ត្រីចំនួន ៦ លើកដំបូង ត្រូវបានគ្រោងធ្វើនៅថ្ងៃពុធនេះ។ ពិធីបើក នឹងធ្វើឡើងនៅថ្ងៃសុក្រ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃពុធនេះ។