Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសឥណ្ឌា មានករណីស្លាប់មនុស្សដំបូង ដោយសារជំងឺផ្តាសាយបក្សី

  • Print

 ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ បានស្លាប់នៅក្នុងប្រទេសឥណ្ឌា ដោយសារវីរុសគ្រុនផ្តាសាយបក្សី H5N1 ដែលជាការស្លាប់ដំបូងគេនៅក្នុងប្រទេសនេះ ហើយបង្ហាញពីហានិភ័យថ្មី ដែល អាចកើតមានសម្រាប់ប្រទេស មានប្រជាជនច្រើនបំផុតទី ២ នៅលើពិភពលោកមួយនេះ ដែលកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺឆ្លងកូរ៉ូណា។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បាននិយាយថា ក្មេងប្រុសនេះ ត្រូវបានអនុញ្ញាតឱ្យចូលព្យាបាលនៅវិទ្យាស្ថានវេជ្ជសាស្ត្រឥណ្ឌា នាទីក្រុងញូវដេលី កាលពីថ្ងៃទី ២ ខែកក្កដា និងបានទទួលមរណភាព កាលពីថ្ងៃអង្គារ (២០ កក្កដា) បន្ទាប់ពីការបរាជ័យនៃសរីរាង្គជាច្រើន។

បុគ្គលិកសុខាភិបាល ដែលព្យាបាលអ្នកជម្ងឺ និងក្រុមគ្រួសារក្មេងប្រុស ត្រូវបានរក្សាឲ្យ នៅដាច់ដោយឡែកពីគេ ហើយអាជ្ញាធរ បានបើកការតាមដានទំនាក់ទំនង ដែលពួកគេ បានប្រាស្រ៍យកន្លងមក។

នៅក្នុងទីក្រុង Haryana ដែលជារដ្ឋកំណើតរបស់ក្មេងប្រុស នៅភាគខាងជើងប្រទេសឥណ្ឌានោះ នាយកដ្ឋានបសុព្យាបាល មិនបានរកឃើញករណីសង្ស័យ ជំងឺផ្តាសាយបក្សីទេ ហើយបានបង្កើនការឃ្លាំមើល។

ប្រទេសឥណ្ឌា មានការផ្ទុះឡើងនូវជំងឺគ្រុនផ្តាសាយបក្សីប្រហែលដប់ ករណី នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វ រយៈពេលពីរទសវត្សចុងក្រោយនេះ ដែលករណីទាំងអស់ត្រូវបានគ្រប់គ្រងជាប់ ដោយគ្មានករណីឆ្លងដល់មនុស្សណាមួយ ត្រូវបានរាយការណ៍នៅក្នុងប្រទេសនេះទេ កាលពីមុន នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃព្រហ. នេះ។