Social Network

ចំនួនអ្នកស្លាប់ដោយទឹកជំនន់ Henan កើនឡើងដល់ ៧១ នាក់ ខណៈ ប្រទេសចិន ប្រឈមនឹងភ្លៀងធ្លាក់បន្ថែមទៀត

 ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន បានកើនឡើងដល់ ៧១ នាក់ គិតត្រឹមថ្ងៃអង្គារ-ម្សិលមិញ ដោយស្ថានីយរថភ្លើងក្រោមដីមួយកន្លែង មានមនុស្ស ១៤ នាក់ បានស្លាប់ ត្រូវបានបិទខ្ទប់ ជាសញ្ញានៃការរិះគន់របស់សាធារណៈជន លើការគ្រប់គ្រងរបស់រដ្ឋាភិបាល ចំពោះគ្រោះមហន្តរាយនេះ។

ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្អុរស្មើនឹងទឹកភ្លៀង១ឆ្នាំ ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃ កាលពីសប្តាហ៍មុន មកលើទីក្រុង Zhengzhou ដែលរងការវាយប្រហារខ្លាំងជាងគេ អោយជន់លិចរថយន្តក្រោមដី និងធ្វើឱ្យជាប់គាំងអ្នកធ្វើដំណើរជាង ៥០០ នាក់ កំឡុងម៉ោងមមាញឹកកាលពីថ្ងៃអង្គារ។

ភ្លៀងធ្លាក់ខ្លាំង ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៧ ខែកក្កដា បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនជិត ១៣ លាននាក់ និងបានធ្វើឱ្យខូចខាតផ្ទះជិត ៩.០០០ ខ្នង និងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ច នៅខេត្ត Henan ប៉ាន់ស្មានមានចំនួន ១៣,៩ ពាន់លានយន់ (២ ពាន់លានដុល្លារ) ។

កាលពីថ្ងៃអង្គារ ក្រុមអ្នកព្យាករណ៍ បានរំពឹងទុកថា អាចនឹងមាន ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ខណៈដែលសំណល់នៃព្យុះទីហ្វុង In-Fa ឆ្លងកាត់តំបន់នោះ។

អ្នកអង្កេតការណ៍ឧតុនិយមរបស់ខេត្ត Henan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាទីក្រុងនានា នៅតែវិលវល់ពីទឹកជំនន់កាលពីសប្តាហ៍មុន រួមមានទីក្រុង Xinxiang ទីក្រុង Hebi និងទីក្រុង Anyang ជាដើម ទំនងជាមានភ្លៀងធ្លាក់ខ្លាំងបំផុត ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែកក្កដា នេះបើតាមការផ្សាយរបស់ CNA/AFP នៅព្រឹកថ្ងៃពុធនេះ។