Social Network

លោកស្រី Merkel មើលឃើញផ្លូវវែងឆ្ងាយសម្រាប់រដ្ឋ Balkan ខាងលិចឆ្ពោះទៅរកសមាជិកភាពសហភាពអឺរ៉ុប

 អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាននិយាយកាលពីថ្ងៃច័ន្ទទី ១៣ ខែកញ្ញាថា រដ្ឋ Balkan ខាងលិច មានផ្លូវវែងឆ្ងាយ ដើម្បីសម្រេចបានសមាជិកភាពនៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែវា គឺជាគោលដៅរបស់អាល្លឺម៉ង់ ដែលពួកគេ អាចធ្វើបាន។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុង Belgrade ជាមួយប្រធានាធិបតីស៊ែប៊ី លោកស្រី Merkel បាននិយាយថា វាស្ថិតនៅក្នុងផលប្រយោជន៍ភូមិសាស្ត្រនៃសមាជិកសហភាពអឺរ៉ុប ដែលមានស្រាប់ ដែលរដ្ឋ Balkan ខាងលិច អាចចូលរួមជាមួយប្លុកនេះ។

លោកស្រី Merkel បាននិយាយថា “នៅតែមានផ្លូវវែងឆ្ងាយ មុនពេលស៊ែប៊ី និងតំបន់ទាំងមូលនៅទីបំផុត អាចក្លាយជាសមាជិកសហភាពអឺរ៉ុប ដោយនេះជា ដូចគោលដៅរួមរបស់យើង” ។ “យើង ដែលជាសមាជិករួចហើយរបស់សហភាពអឺរ៉ុប គួរចងចាំថា វាមានប្រយោជនភូមិសាស្ត្រដាច់ខាតសម្រាប់យើង ក្នុងការបញ្ចូលប្រទេសទាំងនេះ នៅក្នុងសហភាពអឺរ៉ុប” ។

លោកស្រី Merkel ធ្លាប់និយាយថា លោកស្រី មើលឃើញរដ្ឋ Balkan ខាងលិចទាំង ៦ គឺ Serbia, Albania, Macedoniaខាងជើង, Bosnia-Herzegovina, Montenegro និង Kosovo ជាសមាជិកនាពេលអនាគតរបស់សហភាពអឺរ៉ុប នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃអង្គារនេះ។