Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ុងហ្គោលី បញ្ជាក់ពីការស្លាប់របស់សត្វដំបូងដោយសារកូវីដ ១៩

  • Print

 លទ្ធផលតេស្តពីមន្ទីរពិសោធន៍ បានបង្ហាញថា ជំងឺកូវីដ -១៩ បានបណ្តាលឱ្យស្លាប់សត្វភេ ២ ក្បាលនៅសាធារណរដ្ឋប្រជាមានិតម៉ុងហ្គោលី នេះបើតាមអាជ្ញាធរទូទៅសម្រាប់សេវាកម្ម ពេទ្យសត្វ (GAVS) របស់ប្រទេសនេះ ឲ្យដឹងកាលពីថ្ងៃពុធ-ម្សិលមិញ។

អ្នកជំនាញនៃអាជ្ញាធរខាងលើ បានប្រាប់ស៊ីនហួរតាមទូរស័ព្ទថា “ សត្វភេ ២ ក្បាល បានស្លាប់ដោយអាថ៌កំបាំងនៅក្នុងប្រទេសរបស់យើង កាលពីខែមុន ហើយលទ្ធផលតេស្តពីមន្ទីរពិសោធន៍ បានបង្ហាញថា ជំងឺកូវីដ ១៩ ជាដើមហេតុបណ្តាលឱ្យស្លាប់” ។

នេះ គឺជាករណីដំបូង ដែលបានបញ្ជាក់ពីការស្លាប់របស់សត្វ ដោយសារជំងឺកូវីដ ១៩ នៅក្នុងប្រទេសអាស៊ីខាងកើត ដែលមានព្រំប្រទល់ជាប់នឹងប្រទេសចិន និងរុស្សីមួយនេះ ។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លងពីសត្វ (NCZD) បានអោយដឹងថា សត្វភេ ដែលស្លាប់នោះ មកពីមជ្ឈមណ្ឌលបង្កាត់ពូជសត្វភេ នៅក្រសួងបរិស្ថាននៃរដ្ឋធានី Ulan Bator ហើយសត្វភេ ៧ ក្បាលទៀតនៃមជ្ឈមណ្ឌលនេះ ក៏បានធ្វើតេស្ត៍រកឃើញមេរោគនេះដែរ គឺវីរុសបម្លែងប្រភេទថ្មី Delta ។

នាយកមជ្ឈមណ្ឌល (NCZD) បានឲ្យដឹងថា ”អ្នកចិញ្ចឹមសត្វភេនៅមជ្ឈមណ្ឌល បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ -១៩ កាលពីខែសីហា ហើយសត្វភេនោះ អាចឆ្លងវីរុសនេះពីអ្នកចិញ្ចឹមពួកគេ សត្វភេ ៧ ក្បាល ដែលឆ្លងជំងឺ មានបង្ហាញរោគសញ្ញាជាច្រើន រួមមានក្អក ហៀរសំបោរ និង ស្អិតភ្នែក តែពួកវា បានជាសះស្បើយទាំងស្រុងពីជំងឺនេះ ដោយសារការព្យាបាលត្រឹមត្រូវ។

ក្រៅពីសត្វភេ ប្រទេសម៉ុងហ្គោលីនេះ បានបញ្ជាក់ថា មានសត្វឆ្មាចិញ្ចឹមចំនួន ២ ក្បាល បានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ ១៩ ផងដែរ នេះបើតាមការផ្សាយពី Xinhua -ចិន កាលពីថ្ងៃពុធ-ម្សិលមិញ។