Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទួគី មិនអាចទទួលបន្ទុកចំណាកស្រុកថ្មីពីអាហ្វហ្គានីស្ថានឡើយ

  • Print

 ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan បានប្រាប់សមភាគីអាល្លឺម៉ង់របស់លោកកាលពីថ្ងៃអង្គារថា ទួគី មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួលបន្ទុកចំណាកស្រុកថ្មីពីប្រទេសអាហ្វហ្គានីស្ថាន បានឡើយ។

ទំនាក់ទំនងទ្វេភាគី បញ្ហាអាហ្វហ្គានីស្ថាន និងបញ្ហាចំណាកស្រុក ត្រូវបានពិភាក្សាក្នុងពេលសន្ទនាតាមទូរស័ព្ទរវាងលោក Erdogan និងប្រធានាធិបតីអាឡឺម៉ង់ Frank-Walter Steinmeier ។ ទួគី និងអាល្លឺម៉ង់ ក្នុងនាមជាសម្ព័ន្ធមិត្តណាតូ បានបង្ហាញពី “សាមគ្គីភាព និងការសម្របសម្រួល គួរឱ្យកោតសរសើរ” ក្នុងកំឡុងពេលដំណើរការជម្លៀសប្រជាជនចេញពីប្រទេសអាហ្វហ្គានីស្ថាន។

ពួកគេ ក៏បានពិភាក្សាផងដែរអំពីការផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន ពីអង្គការសហប្រជាជាតិ និងអង្គការជំនួយផ្សេងទៀត។

លោក Erdogan បាននិយាយថា គ្មាននរណាម្នាក់ ចង់បានបទពិសោធន៍ស្រដៀងនឹងលំហូរជនភៀសខ្លួនស៊ីរីនៅឆ្នាំ ២០១៥ ដោយសង្កត់ធ្ងន់ថា អាល្លឺម៉ង់ និងសហភាពអឺរ៉ុប គួរតែផ្តល់ការគាំទ្រដល់ប្រទេសជិតខាង ដែលមានបន្ទុកចំណាកស្រុកពីអាហ្វហ្គានីស្ថាន ដែលហែកហួរដោយសង្គ្រាម។

លោក ក៏បានព្រមានថា បណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន បានកាត់បន្ថយបញ្ហានេះ មកត្រឹមតែបញ្ហាសន្តិសុខតាមព្រំដែនប៉ុណ្ណោះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ. ម្សិលមិញ។