Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រីលង្កា ហាមអតីតនាយករដ្ឋមន្ត្រី និងសម្ព័ន្ធមិត្ត ចាកចេញពីប្រទេស

  • Print

 តុលាការស្រីលង្កាកាលពីថ្ងៃព្រហស្បតិ៍ទី 12 ឧសភា បានហាមឃាត់អតីតនាយករដ្ឋមន្ត្រី Mahinda Rajapaksa កូនប្រុសជាអ្នកនយោបាយរបស់លោក ឈ្មោះ Namal និងសម្ព័ន្ធមិត្ត 15 នាក់ មិនឱ្យចាកចេញពីប្រទេសជុំវិញអំពើហិង្សាលើបាតុករប្រឆាំងរដ្ឋាភិបាល។

ចៅក្រមក្នុងរដ្ឋធានីកូឡុំបូ បានបញ្ជាឱ្យប៉ូលិសស៊ើបអង្កេតការវាយប្រហារដោយហ្វូងមនុស្សកាលពីថ្ងៃច័ន្ទលើក្រុមបាតុករដោយសន្តិវិធី ដែលនាំឱ្យមានអំពើហិង្សាសងសឹក និងបានសម្លាប់មនុស្សប្រាំបួននាក់ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។

មន្ត្រីតុលាការម្នាក់ បានប្រាប់ AFP ថា ញត្តិផ្ញើទៅតុលាការ ក៏បានស្នើសុំដីកាចាប់ខ្លួនលោក Rajapaksa និងសហការីរបស់លោកផងដែរ។ ជនរងគ្រោះនៃអំពើហឹង្សាកាលពីថ្ងៃច័ន្ទ បាននិយាយថា លោក Rajapaksa និងជំនួយការសំខាន់ៗ បានដឹកអ្នកគាំទ្ររបស់ពួកគេប្រហែល 3,000 នាក់ចូលទៅក្នុងរដ្ឋធានី ហើយបានញុះញង់ពួកគេ ឱ្យវាយប្រហារអ្នកតវ៉ាដោយសន្តិវិធី ដោយដំបង និងព្រនង់។

ព្រះសង្ឃពុទ្ធសាសនា និងលោកអាចារ្យកាតូលិក ស្ថិតក្នុងចំណោមមនុស្សយ៉ាងតិច ២២៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារ។ ការសងសឹកភ្លាមៗ បានរីករាលដាលពាសពេញប្រទេស ដោយផ្ទះរាប់សិបខ្នងរបស់អ្នកស្មោះត្រង់នឹងលោក Rajapaksa ត្រូវបានដុតបំផ្លាញ។

នាយករដ្ឋមន្ត្រី បានលាលែងពីតំណែង ហើយត្រូវជម្លៀសចេញពីផ្ទះដោយកងទ័ពប្រដាប់អាវុធ អតីតមេដឹកនាំវ័យ 76 ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងសម្រាកនៅមូលដ្ឋានទ័ពជើងទឹកមួយនៅភាគខាងកើតនៃប្រទេសកោះនេះ។

កូនប្រុស ដែលជាអតីតរដ្ឋមន្ត្រីរបស់លោក ឈ្មោះ Namal បានប្រាប់ AFP កាលពីថ្ងៃអង្គារថា គ្រួសារលោក មិនមានចេតនាចាកចេញពីប្រទេសនោះទេ នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃព្រហ.។