Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យ៉ាងហោចអ្នកទោស៥២នាក់ បានស្លាប់ក្នុងកុប្បកម្ម និងភ្លើងឆេះគុកនៅប្រទេសកូឡុំប៊ី

  • Print

 ទីភ្នាក់ងារពន្ធនាគារជាតិកូឡុំប៊ី បាននិយាយថា យ៉ាងហោចណាស់អ្នកទោសចំនួន 52 នាក់ត្រូវបានសម្លាប់ និង 26 នាក់ទៀត បានរងរបួសនៅព្រឹកថ្ងៃអង្គារ (28 មិថុនា) បន្ទាប់ពីអគ្គីភ័យបានឆាបឆេះ អំឡុងពេលកុបកម្មពន្ធនាគារនៅភាគនិរតីនៃប្រទេសកូឡុំប៊ី។

នាយកវិទ្យាស្ថានពន្ធនាគារ បាននិយាយថា សោកនាដកម្មនេះ បានកើតឡើង នៅពេលដែលអ្នកទោសធ្វើកុបកម្ម បានដុតភ្លើងឆេះ នៅម៉ោងប្រហែល 2 ទៀបភ្លឺ ដោយព្យាយាមរារាំងប៉ូលីស មិនឱ្យចូលទៅក្នុងគុករបស់ពួកគេ នៅក្នុងទីក្រុង Tulua ។

ជនរងគ្រោះភាគច្រើន គឺបណ្តាលមកពីរលាកភ្លើង និងផ្សែងធ្ងន់ធ្ងរ នៃការដុតពូកឲ្យឆាបឆេះឡើង ហើយនៅពេលនេះ អគ្គិភ័យ ត្រូវបានក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងបានហើយ ។ ពន្ធនាគារ ដែលផ្ទុកអ្នកទោសជាង១.២០០នាក់ ត្រូវបានឡោមព័ទ្ធដោយប៉ូលិស និងទាហាន ឥលូវនេះ។

គិតត្រឹមពេលល្ងាច ក្រុមធ្វើកោសល្យវិច្ច័យ បានចុះទៅដល់ក្នុងពន្ធនាគារ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះទាំងនោះ ។ នៅខាងក្រៅពន្ធនាគារ សមាជិកគ្រួសាររាប់សិបនាក់ បានប្រមូលផ្ដុំគ្នាដោយសង្ឃឹមថា ទទួលបានព័ត៌មានអំពីមនុស្សជាទីស្រលាញ់របស់ពួកគេ។

មន្ត្រីពន្ធនាគារកូឡុំប៊ី បានផ្តល់បញ្ជីឈ្មោះដំបូងអ្នកនៅរស់រានមានជីវិត ដល់អ្នកដែលកំពុងរង់ចាំនៅខាងក្រៅ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃពុធ។