Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាឡឺម៉ង់ មានករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួនពីរករណីបន្ថែមទៀតនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក

  • Print

 ក្រសួងកសិកម្មសហព័ន្ធរបស់ប្រទេសអាឡឺម៉ង់ បាននិយាយថា ករណីពីរបន្ថែមទៀតនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានបញ្ជាក់នៅក្នុងជ្រូកចិញ្ចឹមកសិដ្ឋាននៅក្នុងប្រទេស។

មួយករណីនៅភាគខាងលិចរដ្ឋ Lower Saxony ដែលពីមុនគ្មានជំងឺ និងមួយករណីទៀតនៅភាគខាងកើតនៃរដ្ឋ Brandenburg ដែលជំងឺនេះ ធ្លាប់ត្រូវបានគេរកឃើញពីមុនមក។ ជ្រូកប្រហែល 280 និងកូនជ្រូកចំនួន 1,500 ក្បាលនៅក្នុងកសិដ្ឋាននៅ Emsland ក្នុងរដ្ឋ Lower Saxony ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ (ថ្ងៃទី 3 ខែកក្កដា) ។

រដ្ឋ Lower Saxony គឺជាតំបន់ដ៏ធំមួយសម្រាប់ការចិញ្ចឹមជ្រូកនៅក្នុងប្រទេសអាល្លឺម៉ង់។ សូមបញ្ជាក់ផងដែរថា ប្រទេសចិន និងអ្នកទិញសាច់ជ្រូកមួយចំនួនទៀត បានហាមប្រាមការនាំចូលសាច់ជ្រូករបស់អាឡឺម៉ង់ ក្នុងខែកញ្ញា ឆ្នាំ ២០២០ បន្ទាប់ពីករណីដំបូង ត្រូវបានបញ្ជាក់ក្នុងសត្វព្រៃ។

ក្រុមអ្នកវិភាគ បាននិយាយថា ការរកឃើញករណីឆ្លងនៅកសិដ្ឋាន នឹងធ្វើឱ្យប្រទេសអាល្លឺម៉ង់កាន់តែពិបាកក្នុងការដកបម្រាមនាំចេញ។ ជំងឺនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែវាអាចបណ្តាលឲ្យសត្វជ្រូកស្លាប់។ ប្រទេសជាច្រើនដាក់បម្រាមលើសាច់ជ្រូកពីតំបន់ ដែលទទួលរងពីជំងឺនេះ ដោយបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្មអាហារពិភពលោក។

រដ្ឋាភិបាលអាល្លឺម៉ង់ បាននិងកំពុងស្វែងរកការទប់ស្កាត់ និងលុបបំបាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅភាគខាងកើតមួយផ្នែក ដោយកាត់បន្ថយចំនួនជ្រូកព្រៃ។ ប៉ុន្តែជ្រូកព្រៃមួយចំនួនធំរបស់ប្រទេសនេះ រស់នៅទីឆ្ងាយៗ បានធ្វើឱ្យមានការពិបាកក្នុងការគ្រប់គ្រង នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃអាទិត្យ។