Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនច្រានចោលការចោទប្រកាន់របស់អង្គការណាសាថា ខ្លួន នឹងកាន់កាប់ឋានព្រះច័ន្

  • Print

 ប្រទេសចិន កាលពីថ្ងៃចន្ទ ទី៤ ខែកក្កដា បានច្រានចោលការព្រមានបង្ខូចកេរ្តិឈ្មោះ គ្មានទំនួលខុសត្រូវពីប្រធានអង្គការ NASA ដែលថា ខ្លួន អាចនឹង "កាន់កាប់" ភពព្រះច័ន្ទ ជាផ្នែកនៃកម្មវិធីយោធា ដោយនិយាយថា ខ្លួន តែងតែអំពាវនាវឱ្យមានការកសាងសហគមន៍ប្រជាជាតិមួយនៅខាងក្រៅលំហ។

ប្រទេសចិន បានបង្កើនល្បឿននៃកម្មវិធីអវកាសរបស់ខ្លួន ក្នុងមួយទសវត្សរ៍កន្លងមកនេះ ដោយការរុករកព្រះច័ន្ទផ្តោតជាសំខាន់។ ប្រទេសចិន បានធ្វើការចុះចតតាមច័ន្ទគតិជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ 2013 ហើយរំពឹងថា នឹងបាញ់បង្ហោះរ៉ុក្កែត ដែលមានថាមពលគ្រប់គ្រាន់ ដើម្បីបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទ នាចុងទសវត្សរ៍នេះ។

ប្រធានទីភ្នាក់ងារអវកាសអាមេរិក បាននិយាយថា កម្មវិធីអវកាសរបស់ចិន គឺជាកម្មវិធីយោធា ហើយថា ចិន បានលួចគំនិត និងបច្ចេកវិទ្យាពីប្រទេសដទៃ។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិន តែងតែ ជំរុញការកសាងអនាគតរួមគ្នាសម្រាប់មនុស្សជាតិនៅក្នុងលំហអាកាស ហើយប្រឆាំងនឹងការ បំពាក់អាវុធរបស់ខ្លួន និងការប្រណាំងសព្វាវុធណាមួយនៅក្នុងលំហ។

អង្គការ NASA ក្រោមកម្មវិធីអាតេមីស (Artemis) របស់ខ្លួន គ្រោងនឹងបញ្ជូនបេសកកម្មនាវិក ទៅកាន់គន្លងព្រះច័ន្ទនៅឆ្នាំ 2024 និងធ្វើការចុះចតនៅជិតប៉ូលខាងត្បូងតាមច័ន្ទគតិនៅឆ្នាំ 2025។ ចិន គ្រោងរៀបចំផែនការបេសកកម្ម ដែលមិនទាន់បំពាក់យានិក ទៅកាន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទនៅទសវត្សរ៍នេះ នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃចន្ទ។