Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្លៀងធ្លាក់ខ្លាំង នឹងបោកបក់លើផ្នែកខ្លះនៃប្រទេសចិន

  • Print

 ជាវត្តមាននៃព្យុះទីហ្វុង Chaba ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងវាយលុកភាគកណ្តាល និងភាគខាងត្បូងប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈដែលខ្សែក្រវាត់ភ្លៀងដ៏ខ្លាំងនៃព្យុះទីហ្វុង ដែលមានកម្លាំងខ្សោយ បានបោកបក់មកលើដីគោក ពីឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេស។

នៅចុងសប្តាហ៍នេះ ព្យុះទីហ្វុងទីមួយនៃឆ្នាំរបស់ប្រទេសចិន បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់មកលើខេត្តភាគខាងត្បូងជាច្រើន ដែលលិចទឹករួចមកហើយ ដោយភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះអស់ជាច្រើនសប្តាហ៍។

ខណៈពេលដែលក្រុមសង្កេតការណ៍ឧតុនិយមកណ្តាល បានទម្លាក់ចំណាត់ថ្នាក់ព្យុះទីហ្វុង Chaba ទៅជាព្យុះវិសម្ពាធត្រូពិច ដែលជាអាកាសធាតុមិនទៀង ត្រូវបានគេរំពឹងថា នឹងចូលមកដល់។ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ អ្នកព្យាករណ៍ ទាយពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងមួយចំនួននៅក្នុងខេត្ត Guangdong តំបន់ Guangxi និងខេត្ត Jiangxi, Hunan, Hubei, Henan និង Shandong។

ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា នៅរសៀលថ្ងៃច័ន្ទ រដ្ឋបាលឧតុនិយមចិន បានជូនដំណឹងអាសន្នអំពីព្យុះភ្លៀង កម្រិតខ្ពស់បំផុតទីបីរបស់ខ្លួន។ ប្រទេសចិន មានប្រព័ន្ធប្រកាសអាសន្ន៤ថ្នាក់ ហើយកម្រិតទី 1 ដែលជាសញ្ញាព្រមានធ្ងន់ធ្ងរបំផុត។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ភ្លៀងធ្លាក់ជាប្រវត្តិសាស្ត្រ និងទឹកជំនន់នៅភាគខាងត្បូងប្រទេសចិន បានបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យស្ទះចរាចរណ៍ និងរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សរាប់លាននាក់។ អាកាសធាតុមិនល្អ រួមទាំងទឹកជំនន់ខ្លាំងមិនធម្មតា ត្រូវបានគេរំពឹងថា នឹងបន្តនៅក្នុងប្រទេសចិន រហូតដល់ខែសីហា នេះបើតាមការព្យាករណ៍កាលពីសប្តាហ៍មុន។