Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុនសម្តែងការតវ៉ា ក្រោយនាវាយោធាចិន ធ្វើដំណើរក្បែរទីប្រជុំកោះមានជម្លោះ

  • Print

 កាលពីថ្ងៃចន្ទ-ម្សិលមិញ ប្រទេសជប៉ុន បានដាក់លិខិតសម្តែងការតវ៉ាចំពោះប្រទេសចិន ជុំវិញនាវាយោធា១គ្រឿង បានធ្វើដំណើរឆ្លងកាត់ក្បែរទីប្រជុំកោះ ដែលកំពុងមានបញ្ហាវិវាទ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP កាលពីយប់ថ្ងៃចន្ទ។

ទីប្រជុំកោះនៅតំបន់សមុទ្រចិនខាងកើត ដែលជប៉ុនហៅថា សិនកាគូ (Senkaku) ហើយចិនហៅថា ដៅយូ (Diaoyu) គឺជាចំណុចស្នូល នៃបញ្ហាវិវាទដ៏យូរអង្វែង រវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង។

រដ្ឋាភិបាលជប៉ុន តែងសម្តែងការតវ៉ាជារឿយៗ ចំពោះវត្តមាននៃនាវារបស់កងឆ្មាំសមុទ្រចិន នៅលើដែនទឹកក្បែរទីប្រជុំកោះនោះ ប៉ុន្តែករណីខាងលើ គឺជាលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ២០១៨មក ដែលនាវាយោធា ត្រូវបានប្រទះឃើញនៅទីនោះ។

បើតាមការអះអាងរបស់ទីក្រុងតូក្យូ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ៧៖៤៤នាទី ព្រឹកថ្ងៃចន្ទ។ អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលជប៉ុន លោក Seiji Kihara បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើង បានបង្ហាញក្តីបារម្ភជាខ្លាំង ហើយបានដាក់លិខិតតវ៉ារបស់យើងទៅកាន់ភាគីចិនតាមច្រកការទូតរួចហើយ។

ទន្ទឹមគ្នា យើង ក៏ទទូចឱ្យពួកគេទប់ស្កាត់កុំឱ្យមានហេតុការណ៍ដដែល កើតឡើងទៀតផងដែរ»។ ជាចុងក្រោយលោក Kihara បានគូសបញ្ជាក់ថា «ទីប្រជុំកោះនេះ គឺជាដែនដីរបស់ជប៉ុនសុទ្ធសាធ បើយោងតាមប្រវត្តិសាស្រ្តរបស់ប្រទេសទាំងពីរ ហើយនិងច្បាប់អន្តរជាតិ»៕