Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាល​ជលផល​រៀបចំ​ពិធី​ប្រគល់​កញ្ចប់​វិនិយោគ​នៃ​កម្មវិធី​មួយ​ដល់​សហគ្រាស​ជលផល​មួយចំនួន

  • Print

ភ្នំពេញៈ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលជលផល សហការជាមួយអង្គការ UNIDO បានរៀបចំពិធីប្រគល់កញ្ចប់វិនិយោគនៃកម្មវិធី VCIS ដល់សហគ្រាសជលផលក្រោយពេលប្រមូលផល ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញ ចូលរួមពីលោក អាលី បាដាណេ ប្រធានផ្នែកនិរន្តរភាពប្រព័ន្ធស្បៀងរបស់អង្គការ UNIDO ។

ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក រដ្ឋមន្ត្រីនានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅជូនសហភាពអឺរ៉ុប និងអង្គការ UNIDO ដែលបាន ផ្តល់កិច្ចសហការក្នុងភាពជាដៃគូ ជួយគាំទ្រកម្មវិធី CAPFISH ហើយតាមរយៈ កម្មវិធីនេះ UNIDO បានសហការជាមួយរដ្ឋបាលជលផលបាននិងកំពុង អនុវត្តគម្រោងអភិវឌ្ឍន៍ជលផលក្រោយពេលប្រមូលផល។

លោកបានបន្តថា ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផលត្រី ក្រសួងបាន បង្កើតប្រព័ន្ធត្រួតពិនិត្យ រៀបចំគោលនយោបាយ កៀរគរធនធាន និងផ្តល់ជំនួយ បច្ចេកទេសដល់ម្ចាស់សហគ្រាសធុនតូច

និងមធ្យមទាំងផ្នែកផលិតភាពគុណភាព និងស្តង់ដារ ធ្វើយ៉ាងណាស្របតាមស្តង់ដារទីផ្សារ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់តាមអភិក្រម“រដ្ឋ-ឯកជន-ដៃគូ-អភិវឌ្ឍន៍ និងសហគមន៍”។

ក្រោមជំនួយបច្ចេកទេសពី UNIDO រដ្ឋបាលជលផល បាននិង កំពុងរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផល មានឈ្មោះថានិមិត្ត សញ្ញាគុណភាពកម្ពុជា (CQS)។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សហគ្រាសឯកជនបាននិងកំពុង ដើរតួនាទី យ៉ាងសំខាន់ ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ បង្កើត ការងារ បង្កើនប្រាក់ចំណូល និងជាពិសេសប្រើប្រាស់វត្ថុធាតុ ដើមក្នុងស្រុក ជាផលិតផលស្រស់ និងកែច្នៃដើម្បីបង្កើនតម្លៃបន្ថែម។

តែទោះជាយ៉ាងណា ស្ថិតក្នុងបរិបទនៃវិបត្តិជំងឺឆ្លងកូវិដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល សហ គ្រាស ឯកជនបាននិងកំពុងជួបប្រទះបញ្ហាជាច្រើនរួមមាន៖ ការចំណាយប្រតិបត្តិការខ្ពស់ បញ្ហាទីផ្សារ កង្វះឥណទាន ខ្វះវត្ថុធាតុដើម ប្រេងឥន្ទន:ឡើងថ្លៃ។ល។

ដោយឡែក កង្វះចំណេះជំនាញ បុគ្គលិក កម្មករគ្មានជំនាញច្បាស់លាស់ និងចំណេះដឹង បច្ចេកទេសក៏ស្ថិតនៅតែជាអាទិភាពចាំ បាច់ដែលត្រូវយកចិត្តទុកដាក់ ធ្វើការបណ្តុះបណ្តាលផងដែរ។

លោក រដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះសហគ្រាសទាំង១៧ ដែលបាន បំពេញ តាមលក្ខណ្ឌតម្រូវ ត្រូវទទួលបានកញ្ចប់វិនិយោគពីកម្មវិធី VCIS ក្នុងនោះ មានការគាំទ្រផ្នែកឧបករណ៍ សម្ភារ និងបច្ចេកទេសបម្រើដល់ដំណើរការផលិត កម្មផលជលផលក្រោយពេលប្រមូលផល និងអនុលោមតាមគោលការណ៍ សុវត្ថិភាពចំណីអាហារ។

កញ្ចប់វិនិយោគដែលប្រគល់ជូនសហគ្រាសទាំង១៧ មានទឹកប្រាក់ សរុបប្រមាណ ៥00.000ដុល្លារ ដោយមិនរួមបញ្ចូលការគាំទ្រ ផ្នែកបច្ចេកទេស។

លោក រដ្ឋមន្ត្រីបានផ្ញើក្តីសង្ឃឹម និងជឿជាក់ថា សហគ្រាសទាំង១៧ នឹងចូលរួម អនុវត្តឲ្យបានពេញលេញ ត្រឹមត្រូវច្បាស់លាស់ ទាក់ទងបច្ចេកទេសកែច្នៃ ផលជលផល ធ្វើយ៉ាងណាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពការងារ

និងផលិតផល ធានាលើកជ្រោងកាន់តែប្រសើរឡើងនូវប្រព័ន្ធ សុវត្ថិភាព ចំណីអាហារ ឈានទៅធ្វើការប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ ដាទីផ្សារនាំចេញ។

នាឱកាសនេះ លោកក៏បានស្នើសុំបន្ថែមឲ្យអង្គការ UNIDO កៀរគរថវិកាជួយគាំទ្រលើការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ព្រមទាំងផលិត ផលវារីវប្បកម្មផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា