Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនអ្នកស្លាប់ក្រោយហេតុការណ៍រត់ជាន់គ្នា ក្នុងកីឡដ្ឋានបាល់ទាត់ឥណ្ឌូណេស៉ី កើនដល់១៧៤នាក់

  • Print

អាជ្ញាធរឥណ្ឌូណេស៉ី នារសៀលថ្ងៃអាទិត្យ-ម្សិលមិញ បានឱ្យដឹងថា ចំនួនជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្រោយហេតុការណ៍រត់ជាន់គ្នា នៅកីឡដ្ឋានបាល់ទាត់មួយកន្លែង ក្នុងខេត្តជ្វាខាងកើត ដែលបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ គឺកើនដល់១៧៤នាក់ហើយ។

កាលពីយប់ថ្ងៃសៅរ៍ ក្រោយព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយ បានបញ្ចប់ទៅ ក្នុងកីឡដ្ឋានមួយកន្លែងនៅទីក្រុងម៉ាឡាង (Malang) នៃខេត្តជ្វាខាងកើតរបស់ប្រទេសឥណ្ឌូណេស៉ី ក្រុមអ្នកគាំទ្រ ស្រាប់តែបាននាំគ្នាសម្រុកចូលលុកលុយទីលាន។ ជាចំណាត់ការឆ្លើយតប កងកម្លាំងប៉ូលិស ក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកគាំទ្រទាំងនោះវិញ ជាហេតុនាំឱ្យមានការរត់បែកខ្ញែកប្រសាចចែកជើងគ្នា។

ពីដំបូងឡើយអាជ្ញាធរឥណ្ឌូណេស៉ី បានរាយការណ៍ថា មនុស្សចំនួន១២៩នាក់ បានស្លាប់ ក្នុងហេតុការណ៍ខាងលើ ប៉ុន្តែទន្ទឹមគ្នានោះដែរ មនុស្សប្រហែល១៨០នាក់ផ្សេងទៀត បានរងរបួស។ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅឥណ្ឌូណេស៉ី) ទិន្នន័យពីទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយ នៃខេត្តជ្វាខាងកើត បានបង្ហាញថា ចំនួនអ្នកស្លាប់ កើនដល់ ១៧៤នាក់។

សូមបញ្ជាក់ថា ពាក់ព័ន្ធហេតុការណ៍នេះ ប្រធានាធិបតីឥណ្ឌូណេស៉ី លោកចូកូ វីដូដូ (Joko Widodo) បាន សម្រេចប្រកាសឱ្យផ្អាករាល់ការប្រកួតដទៃៗទៀតនៃលីគបាល់ទាត់ក្នុងស្រុក ដែលគ្រោងធ្វើឡើង ព្រមទាំងឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឡើងវិញឱ្យល្អិតល្អន់អំពីសណ្តាប់ធ្នាប់នៃការប្រកួតកីឡាបាល់ទាត់ នៅក្នុងប្រទេស ក៏ដូចជានីតិវិធីនៃការរក្សាសន្តិសុខកំលុងការប្រកួត នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២។