Social Network

កុំភ្លេចចុះឈ្មោះ! ហ្គេមរបស់ខ្មែរបញ្ចូលនូវសិល្បៈវប្បធម៌របស់ដូនតាដាក់ឱ្យលេងសាកល្បងហើយ

ហ្គេមផលិតដោយកូនខ្មែរ Angkor: Rise of Heroes ទើបនឹងបញ្ចេញវីដេអូលេងសាកល្បងថ្មី លើម៉ាស៊ីនហ្គេម Console ដែលទិដ្ឋភាពនៃហ្គេមមើលទៅស្រស់ស្អាត និងការលេងមើលទៅមានចលនារលូន។

បន្ថែមពីនេះ Angkor: Rise of Heroes ក៏បានបញ្ចូលនូវសិល្បៈវប្បធម៌ខ្មែរ ភាពច្នៃប្រឌិតជាច្រើនផងដែរ។ ស្ថិតក្នុងដំណាក់កាលសាកល្បងនេះ SIL Animation Studio ជាអ្នកផលិតក៏បើកឱ្យអ្នកប្រើទូទៅមានឱកាសសាកល្បងលេងផងដែរ ដូចមានរៀបរាប់ខាងក្រោម៖ Demo Close Beta ដាក់ចេញនៅថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោង ៣ថ្ងៃត្រង់ Demo Open Beta ដាក់ចេញនៅថ្ងៃទី១៦ ខែធ្នូ ២០២២ ម៉ោង ៣ថ្ងៃត្រង់ អាចលេងបានលើកុំព្យូទ័រ, ទំហំហ្គេមខ្ទង់ 4GB, Playtime ប្រហែល ២០-៤០នាទី បើកឱ្យ 100 Close Beta Tester បើកឱ្យ Unlimited Open Beta Tester ចុះឈ្មោះតាមតំណលីង https://forms.gle/qcUubKB3TTr68FHK9 គួរបញ្ជាក់ថា ក្រុមហ៊ុន SIL Animation Studio មានឯកទេសផ្នែកផលិត 3D និង 2D animation, Motion graphic , 2D and 3D TVC និង CGI/VFX ដោយមាន លោក យក់ ស៊ីវ៉ាល់រី គឺជាស្ថាបនិកក្រុមហ៊ុន៕

ដកស្រង់ពី៖Sabay