Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាល្លឺម៉ង់ នឹងដកបុគ្គលិករដ្ឋាភិបាលដែលកំពុងធ្វើការ ជាង ១០០នាក់ ចេញពីប្រទេសរុស្ស៉ី

  • Print

 ប្រភពពីក្រសួងការបរទេសអាល្លឺម៉ង់ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អាល្លឺម៉ង់ នឹងដកបុគ្គលិករដ្ឋាភិបាលជាង ១០០នាក់ ដែលកំពុងធ្វើការនៅរុស្ស៉ីឲ្យត្រលប់មកវិញ បន្ទាប់ពីទីក្រុងមូស្គូ បានដាក់កម្រិតលើចំនួនអ្នកបម្រើបេសកកម្មការទូតអាល្លឺម៉ង់ នៅក្នុងប្រទេសរបស់ខ្លួន។

ប្រភពដដែល បានបញ្ជាក់ថា «ដែនកំណត់ចំនួនបុគ្គលិកដោយរុស្ស៉ី នឹងចូលជាធរមាន នៅដើមខែមិថុនា ខាងមុខ ដោយទាមទារឲ្យមានការកាត់បន្ថយដ៏ធំនៅគ្រប់ផ្នែកទាំងអស់ នៃវត្តមានរបស់អាល្លឺម៉ង់ក្នុងប្រទេសរុស្ស៉ី»។

អ្នក ដែលរងផលប៉ះពាល់ រួមមានគ្រូបង្រៀន ក៏ដូចជាបុគ្គលិកផ្សេងទៀតនៃសាលារៀន និងវិទ្យាស្ថាន Goethe ហើយចាំបាច់ត្រូវរក្សាតុល្យភាពត្រឹមត្រូវសម្រាប់វត្តមានអ្នកការទូតអាល្លឺម៉ង់។ ក្នុងចំណោមបុគ្គលដែលបានរៀបរាប់នេះ គឺមានចំនួន ១០០នាក់។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៉ី និងអាល្លឺម៉ង់ ដែលធ្លាប់ជាអ្នកទិញប្រេង និងឧស្ម័នដ៏ធំបំផុតរបស់រុស្ស៉ី បានបែកបាក់ចាប់តាំងពីទីក្រុងមូស្គូ បានបើកការឈ្លានពានលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយដែលលោកខាងលិច បានឆ្លើយតបដោយការដាក់ទណ្ឌកម្ម និងការផ្គត់ផ្គង់អាវុធទៅឲ្យទីក្រុងកៀវ នេះបើតាមការផ្សាយរបស់ AFP ។