Social Network

ការបោះឆ្នោតប្រធានាធិបតីតួកគី ជុំទី២ ចាប់ផ្ដើមហើយ

ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសតួកគី បានបើកទ្វារហើយកាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅតួកគី) សម្រាប់ការបោះឆ្នោតជុំទី២ ដែលនឹងសម្រេចថាតើលោក អឺដូហ្កាន់ អាចបន្តកាន់តំណែងជាប្រធានាធិបតីទៀតដែរឬក៏យ៉ាងណា។ ការិយាល័យបោះឆ្នោត បានបើកទ្វារ នៅម៉ោង ៨៖០០នាទីព្រឹក ហើយនឹងត្រូវបិទទ្វារនៅម៉ោង ៥៖០០នាទីល្ងាច ថ្ងៃអាទិត្យ។

ការបោះឆ្នោតជុំទី២នេះ ត្រូវធ្វើឡើង បន្ទាប់ពីគ្មានបេក្ខជនប្រធានាធិបតីតួកគីណាម្នាក់ អាចរកបានសំឡេងគាំទ្រលើស ៥០ភាគ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅនេះ។

សូមបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជុំទី១ លោក អឺដូហ្កាន់ ទទួលបានសំឡេងគាំទ្រ ៤៩.៣៩ភាគរយ ខណៈលោក ខេម៉ាល់ ខីលីគដារ៉ូគ្លូ ទទួលបានសំឡេង គាំទ្រ ៤៤.៩២ភាគរយ។

លោក អឺដូហ្កាន់ និងគូប្រជែងរបស់លោក បានប្រកាសរៀងៗខ្លួនថា បានត្រៀមខ្លួនជាស្រេច និងប្ដេជ្ញាយកជ័យជម្នះឱ្យបាន ក្នុងការបោះឆ្នោតជុំទី២ នេះបើតាមការផ្សាយរបស់ AFP ។