Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិក តឿនតួកគីឲ្យឆាប់ផ្តល់សច្ចាប័នលើសមាជិកភាពស៊ុយអែត ក្នុង NATO

  • Print

 រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន កាលពីថ្ងៃអង្គារ បានជំរុញដល់តួកគីឲ្យឆាប់សម្រេច បាននូវដំណើរការយល់ព្រមឲ្យស៊ុយអែត ចូលជាសមាជិករបស់អង្គការណាតូ (NATO) ដោយនិយាយថា ប្រទេសក្នុងតំបន់អឺរ៉ុបខាងជើងមួយនេះ បានចាត់វិធានការសំខាន់ៗរួចហើយ ដើម្បីដោះស្រាយការជំទាស់ របស់ទីក្រុង អង់ការ៉ា ចំពោះសមាជិកភាពរបស់ខ្លួន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត នៅទីក្រុងលូលេអា ដែលស្ថិតភាគ ខាងជើងប្រទេសស៊ុយអែត លោក ប្ល៊ីនខិន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តធ្វើការដើម្បីបញ្ចប់ ការចូលជាសមាជិករបស់ស៊ុយអែត ឲ្យទាន់ពេលវេលាសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅពាក់ កណ្តាលខែកក្កដា ខាងមុខនេះ។

សូមបញ្ជាក់ថា តួកគី បានយល់ព្រមផ្ដល់សច្ចាប័នលើសមាជិកភាពណាតូរបស់ហ្វាំងឡង់រួចរាល់ហើយ កាលពីខែមីនា ប៉ុន្តែនៅតែបដិសេធចំពោះស៊ុយអែត ដោយចោទថា ប្រទេសនេះ ផ្ដល់ទីជម្រកដល់ក្រុមសកម្មប្រយុទ្ធ ដែលតួកគីកំពុងតាមចាប់ និងចាត់ទុកថា ជាភេរវករ នេះបើតាមការផ្សាយរបស់ AFP ។