Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការបាញ់បង្ហោះផ្កាយរណបយោធាដំបូងបំផុតរបស់កូរ៉េខាងជើង ទទួលបរាជ័យ

  • Print

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា ការបាញ់បង្ហោះផ្កាយរណបមួយរបស់កូរ៉េខាងជើង កាលពីថ្ងៃពុធ បានទទួលបរាជ័យ បន្ទាប់ពីមានបញ្ហានៅត្រង់កំណាត់ទី២ នៃគ្រាប់រ៉ុក្កែត ដោយធ្វើឱ្យផ្កាយរណបនេះ ធ្លាក់ចូលទឹកសមុទ្រ។

ការបាញ់បង្ហោះផ្កាយរណបនេះដែរ គឺជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបលើកទី៦ របស់កូរ៉េខាងជើង គិតចាប់តាំងពីឆ្នាំ២០១៦មក ហើយមិនតែប៉ុណ្ណោះការប៉ុនប៉ងនេះ ក៏បានបង្ខំឱ្យកូរ៉េខាងត្បូង និងជប៉ុន ប្រកាស អាសន្នព្រមានឱ្យប្រជាជនរបស់ខ្លួននៅតាមតំបន់មួយចំនួន មានការប្រុងប្រយ័ត្នខ្ពស់ និងរត់រកកន្លែងមានសុវត្ថិភាពជាបណ្ដោះអាសន្នផងដែរ។

សូមបញ្ជាក់ថា បើតាមរដ្ឋាភិបាលជប៉ុន កូរ៉េខាងជើង បានអះអាងថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុត នៅចន្លោះពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ដើម្បីពង្រឹងសមត្ថភាពតាមឃ្លាំមើលសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នេះបើតាមការផ្សាយរបស់ AFP ។