Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការកំពូលប្រេស៉ីល កាត់ទោសអតីតប្រធានាធិបតី លោក Collor ដាក់ពន្ធនាគារ ពីបទពុករលួយ

  • Print

(ប្រាស៊ីលីយ៉ា)៖ តុលាការកំពូលរបស់ប្រទេសប្រេស៉ីល បានបោះឆ្នោតកាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីកាត់ទោសអតីតប្រធានាធិបតី លោក ហ្វឺរណាន់ដូ ខូឡូ ដេ ម៉េលឡូ (Fernando Collor de Mello) ឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ និង១០ខែ ពីបទប្រព្រឹត្តអំពើពុករលួយ និងលាងលុយកខ្វក់។

នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។ ការិយាល័យរដ្ឋអាជ្ញាប្រេស៉ីល បានចោទប្រកាន់លោក ខូឡូ អាយុ ៧៣ឆ្នាំ ថាបានទទួលសំណូកប្រហែល ៦លានដុល្លារពីក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ ក្រុមហ៊ុនប្រេង ដែលគ្រប់គ្រងដោយរដ្ឋ គឺក្រុមហ៊ុនផេត្រូប្រាស់ (Petrobras)។

បន្ទាប់ពីមានការកាត់ទោសនេះ លោក ខូឡូ ផ្ទាល់មិនអាចទាក់ទងដើម្បី សុំការអត្ថាធិប្បាយបាននោះទេ។ មេធាវីការពារក្តីរបស់លោក ខូឡូ និយាយថា លោក ខូឡូ មិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយឡើយ ហើយបានបង្ហាញពី ទំនុកចិត្តថាលោកនឹងត្រូវបានដោះលែង។

គួរបញ្ជាក់ថា លោក ខូឡូ ជាអ្នកនយោបាយសេរីនិយម ដែលបានក្លាយជាប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យដំបូងរបស់ប្រទេសប្រេស៉ីល ក្នុងឆ្នាំ ១៩៨៩ បន្ទាប់ពីការដឹកនាំដោយរបបផ្តាច់ការយោធារយៈពេលពីរទសវត្សរ៍។ ប៉ុន្តែ លោកបានលាលែងពីតំណែងនៅ ៣ឆ្នាំក្រោយ បន្ទាប់ពីរងការចោទប្រកាន់ ដកតំណែងពីសភាជាន់ទាប។

លោក ខូឡូ បានបន្តធ្វើនយោបាយ ហើយក្រោយមកបានបម្រើការរយៈពេល ២៦ឆ្នាំ ក្នុងនាមជាសមាជិកព្រឹទ្ធសភាអភិរក្ស ប្រចាំរដ្ឋអាឡាហ្គូស (Alagoas) ភាគឦសាននៃប្រទេស ជាកន្លែងកំណើតរបស់លោក។ លោក ខូឡូ បានធ្វើជាប្រធានគណៈកម្មាធិការទំនាក់ទំនង ការបរទេស ប៉ុន្តែបានបាត់បង់អាសនៈក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២២៕

ដកស្រង់ពី៖ Fresh News