Social Network

នាយករដ្ឋមន្រ្តីសិង្ហបុរី ធ្វើតេស្តវិជ្ជមានកូវីដ១៩ ជាថ្មីម្តងទៀត ១ថ្ងៃក្រោយលទ្ធផលធ្វើតេស្តអវិជ្ជមាន

 នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី ស៊ានឡុង បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ម្តងទៀត បន្ទាប់ពីទើបនឹង បានជាសះស្បើយ១ថ្ងៃ ហើយត្រឡប់ទៅធ្វើការវិញ ចំពេលដែលមាន «ការស្ទុះងើបឡើងវិញនៃការឆ្លង កូវីដ ១៩ នៅក្នុងប្រទេស»។ លោកនាយករដ្ឋមន្រ្តី ដែលមានអាយុ ៧១ឆ្នាំ បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ជាលើកដំបូង កាលពីថ្ងៃទី២២ ខែឧសភា កន្លងទៅ តែលោក នៅតែឆ្លងកូវីដ១៩ បើទោះបីជាហានិភ័យមិនខ្ពស់ បើប្រៀបធៀបទៅនឹងការឆ្លងដំបូងក៏ដោយ។

ពេលនេះ គ្រូពេទ្យ បានណែនាំឲ្យលោកនៅដាច់ដោយឡែក រហូតដល់ការធ្វើតេស្តចេញលទ្ធផលអវិជ្ជមាន ដោយឧបរកណ៍តេស្តរហ័ស។ បើតាមការិយាល័យនាយករដ្ឋមន្រ្តី លោក លី កំពុងសម្រាកព្យាបាលនៅផ្ទះ។

សូមបញ្ជាក់ថា អំឡុងពេលអវត្តមាននេះ ឧបនាយករដ្ឋមន្ត្រី លោក ឡរ៉ែន វង់ នឹងធ្វើជានាយករដ្ឋមន្ត្រីស្តីទី ខណៈសិង្ហបុរី ត្រូវធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីសសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃមេដឹកនាំសិង្ហបុរី-អូស្ត្រាលី លើកទី៨ នៅថ្ងៃសុក្រសប្តាហ៍នេះ នេះបើតាមការផ្សាយរបស់ AFP ។