Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ី សម្រេចមិនអនុញ្ញាតឱ្យក្រុមអ្នកកាសែតលោកខាងលិច ចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង St Petersburg

  • Print

កាលពីថ្ងៃសៅរ៍ វិមានក្រឹមឡាំង បានប្រកាសថា ក្រុមអ្នកកាសែតមកពី «ក្រុមប្រទេសអមិត្ត» នឹងមិនត្រូវ អនុញ្ញាត ឱ្យចូលរួមក្នុងព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង សង់ភីតស្បឺគ (St Petersbug) របស់ ប្រទេសរុស្ស៉ីឡើយ។

SPIEF គឺជាឈ្មោះកាត់នៃព្រឹត្តិការណ៍សេដ្ឋកិច្ចអន្តរជាតិទីក្រុងសង់ភីតស្បឺគ (St Petersburg International Economic Forum)។

វេទិកា SPIEF ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៧ ខែមិថុនា។ រីឯ «ប្រទេសអមិត្ត» គឺជាពាក្យដែលទីក្រុងមូស្គូ ប្រើសំដៅទៅលើក្រុមប្រទេស ដែលបានដាក់ ទណ្ឌកម្មមកលើរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg ត្រូវបានរៀបចំធ្វើឡើង ចាប់តាំងតែពីឆ្នាំ ១៩៩៧មក ហើយវាត្រូវគេមើលឃើញថា ជាការឆ្លើយតបរបស់ប្រទេសរុស្ស៉ី ចំពោះវេទិកាសេដ្ឋកិច្ចពិភព លោក ដែលប្រារព្ធឡើងនៅទីក្រុងដាវ៉ូស នៃប្រទេសស្វីស។

យ៉ាងណាមិញ ក្រុមអ្នកកាសែតលោកខាងលិច មិនដែលធ្លាប់ត្រូវបានរារាំងពីការចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងការដាក់បម្រាមជាលក្ខណៈរួមតែម្តង យ៉ាង ដូច្នេះឡើយ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យ ។