Social Network

រុស្ស៉ី ចាប់ផ្ដើមធ្វើសមយុទ្ធជើងទឹក ក្នុងតំបន់សមុទ្រជប៉ុន និងសមុទ្រ Okhotsk

 (មូស្គូ)៖ កងកម្លាំងរុស្ស៉ីប្រចាំតំបន់ប៉ាស៊ីហ្វិក បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាជើងទឹកហើយ នៅថ្ងៃចន្ទនេះ នៅឯតំបន់ដែនទឹកនៃសមុទ្រជប៉ុន និងសមុទ្រ អូខតស្ក៍ (Okhotsk) ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២០ ខែមិថុនា។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងសារមួយបង្ហោះលើឆាណែលតេឡាក្រាម ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «នាវាចម្បាំង និងនាវាគំាទ្រច្រើនជាង ៦០គ្រឿង យន្ដហោះ ៣៥គ្រឿង ព្រមទាំងកងទ័ព និងបុគ្គលិកយោធាច្រើនជាង ១១,០០០នាក់ នឹងចូលរួមក្នុងយុទ្ធយោធារបស់កងកម្លាំងប្រចាំតំបន់ប៉ាស៊ីហ្វិក»។

គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃចន្ទនេះ ក៏បានអះអាងដែរថាកងកម្លាំងរបស់ខ្លួន បានបង្រ្កាបការវាយកលុកទ្រង់ទ្រាយធំមួយរបស់អ៊ុយក្រែន នៅក្នុងតំបន់ដូណេត ដោយសម្លាប់កងទាហានអ៊ុយក្រែន ២៥០នាក់ និងកម្ទេចរថក្រោះ រួមទាំងរថពាសដែកជាច្រើនគ្រឿង៕

ដកស្រង់ពី៖ Fresh News