ការិយាល័យបោះឆ្នោតនៅទូទាំប្រទេសបារាំង បានបើកទ្វារហើយកាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា សម្រាប់ ការបោះឆ្នោតសភាជុំទី២ ដែលត្រូវបានគេរំពឹងថា គណបក្សស្ដាំនិយមជ្រុល National Rally (RN) របស់ លោកស្រី ម៉ារីន ឡឺ ប៉ែន (Marine Le Pen) អាចនឹងទទួលបានជ័យជម្នះ។
ការិយាល័យបោះឆ្នោត បានចាប់ផ្ដើមបើកទ្វារ នៅម៉ោង៨ព្រឹក (ម៉ោងនៅបារាំង) រហូតដល់ម៉ោង ៦ ឬុម៉ោង ៨យប់ នៅតាមទីក្រុងធំៗ ហើយលទ្ធផលបោះឆ្នោត នឹងត្រូវរាប់ និងចេញផ្សាយជាបណ្ដើរៗ។
តាមការស្ទង់ មតិ គណបក្សស្ដាំនិយមជ្រុល RN ដែលមាននិន្នាការប្រឆាំងជនអន្តោប្រវេសន៍ និងស្អប់សហភាពអឺរ៉ុប អាច នឹងបន្តឈ្នះក្នុងជុំទី២នេះ តែប្រហែលជាមិនអាចទទួលបានសំឡេងភាគច្រើនដាច់ខាតនោះទេ។
សូមបញ្ជាក់ថា គណបក្ស National Rally របស់លោកស្រី ម៉ារីន ឡឺប៉ែន បានទទួលជ័យជម្នះនៅក្នុងការ បោះឆ្នោតសភាបារាំងមុនអាណត្តិជុំទី១ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ជាមួយសំឡេងគាំទ្រ ៣៤% នៃសន្លឹកឆ្នោតសរុប ខណៈសម្ព័ន្ធគណបក្ស Together alliance របស់លោក ម៉ាក្រុង ទទួលបានសំឡេង គាំទ្រតែ ២៣%ប៉ុណ្ណោះ នេះបើតាមការផ្សាយរបស់ AFP ។