Radio Live


Social Network

មនុស្ស ៨នាក់ ស្លាប់ និង២លាននាក់ រងផលប៉ះពាល់ដោយទឹកជំនន់នៅបង់ក្លាដែស

ក្រុមមន្ត្រីនៅប្រទេសបង់ក្លាដែស បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសបង់ក្លាដែសក្នុងសប្តាហ៍នេះ បានកើនឡើងដល់ ៨ នាក់ហើយ ដែលបណ្តាលឱ្យជាង ២ លាននាក់រងផលប៉ះពាល់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យទន្លេធំៗ បានបាក់ច្រាំង។

ប្រជាជាតិអាស៊ីខាងត្បូង ដែលមានប្រជាជនចំនួន 170 លាននាក់មួយនេះ មានទន្លេឆ្លងកាត់រាប់រយ និងបានប្រទះទឹកជំនន់ញឹកញាប់ជាងមុនក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ បម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យភ្លៀង ធ្លាក់កាន់តែខុសប្រក្រតី និងរលាយ ផ្ទាំងទឹកកកនៅខាងលើជួរភ្នំ ហិមាល័យ។

រដ្ឋាភិបាលបង់ក្លាដែស បានបើកជម្រករាប់រយសម្រាប់ប្រជាជន ដែលភៀសខ្លួនដោយសារទឹក ហើយបានបញ្ជូនស្បៀងអាហារ និងជំនួយដល់ស្រុក ដែលរងគ្រោះខ្លាំងនៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេស។

សូមបញ្ជាក់ថា ប្រទេសបង់ក្លាដែស ស្ថិតនៅពាក់កណ្តាលនៃខ្យល់មូសុងរដូវក្តៅប្រចាំឆ្នាំ ដែលនាំឲ្យអាស៊ីខាងត្បូង ទទួល 70-80 ភាគរយនៃទឹកភ្លៀងប្រចាំឆ្នាំរបស់ខ្លួន ក៏ដូចជាការស្លាប់ជាទៀងទាត់ និងការបំផ្លិចបំផ្លាញដោយសារតែទឹកជំនន់ និងការរអិលបាក់ដី នេះបើតាមការផ្សាយរបស់ AFP។

6