Social Network

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Keir Starmer បានក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃចក្រភពអង់គ្លេស

 កាលពីនៅថ្ងៃសុក្រ ចុងសប្តាហ៏កន្លង បន្ទាប់ពីគណបក្សពលករ (Labour Party) ដែលជាបក្សប្រឆាំងរបស់លោក បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល ដែលបានបិទបញ្ចប់ការគ្រប់គ្រងអំណាចរយៈពេល១៤ឆ្នាំ របស់គណបក្សអភិរក្សនិយម (Conservative)។

បក្ស Labour ឈ្នះបានអាសនៈលើស៣២៦អាសនៈ ដែលចាំបាច់ ដើម្បីក្តោបក្តាប់សំឡេងភាគច្រើន នៅក្នុងរដ្ឋសភាអង់គ្លេស ដែលមានអាសនៈសរុបចំនួន៦៥០។ រីឯបក្ស Conservative ទទួលបានត្រឹម១៣១អាសនៈប៉ុណ្ណោះ ដែលជាចំនួនដ៏ទាបបំផុតមួយ ហើយវា គឺជាការវិលត្រឡប់មកកាន់អំណាចសារជាថ្មី សម្រាប់គណបក្ស Labour គិតចាប់តាំងពីឆ្នាំ២០១០ នេះបើតាមការផ្សាយរបស់ AFP។