Social Network

មនុស្ស៦នាក់ស្លាប់ ក្នុងទីក្រុងតូក្យូ ខណៈជប៉ុន បានរងគ្រោះរលកកម្តៅ

មនុស្សចំនួន 6 នាក់ បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនៅទីក្រុង តូក្យូ គិតត្រឹមថ្ងៃចន្ទ ខណៈដែលប្រទេសជប៉ុន កំពុងរងគ្រោះដោយរលកកំដៅនៅក្នុងរដូវវស្សាដ៏កម្រ ដែលជំរុញឱ្យអាជ្ញាធរចេញការព្រមានសុខភាពយ៉ាងច្របូកច្របល់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា កាលពីចុងសប្តាហ៍ តំបន់ Shizuoka កណ្តាល បានក្លាយជាតំបន់ដំបូងគេនៅក្នុងប្រទេសជប៉ុន ដែលមានកម្រិតសីតុណ្ហភាពឡើងដល់ 40 អង្សាសេនៅឆ្នាំនេះ ពោលគឺលើសពីកម្រិត 35 ដឺក្រេ ដែលចាត់ថ្នាក់ដោយមន្ត្រីអាកាសធាតុថា "ក្តៅខ្លាំង" ។

មន្ត្រីភ្នាក់ងារអាកាសធាតុ បានប្រាប់ AFP ថា កំដៅដ៏ធ្ងន់ធ្ងរបែបនេះ នៅពាក់កណ្តាលរដូវវស្សារបស់ប្រទេសជប៉ុន គឺ "កម្រណាស់" ដែលបណ្តាលមកពីប្រព័ន្ធសម្ពាធខ្ពស់នៅប៉ាស៊ីហ្វិកខាងត្បូងដ៏ខ្លាំងក្លា។

ប៉ុន្មានថ្ងៃកន្លងទៅនេះ គេឃើញអាជ្ញាធរចេញការជូនដំណឹងអំពីជំងឺដាច់សរសៃឈាមខួរក្បាលជាច្រើនករណី ដោយបានជំរុញឱ្យប្រជាពលរដ្ឋ ជៀសវាងការហាត់ប្រាណនៅខាងក្រៅ និងប្រើប្រាស់ម៉ាស៊ីនត្រជាក់។

សូមបញ្ជាក់ថា ជំងឺដាច់សរសៃឈាមខួរក្បាល គឺងាយនឹងសម្លាប់មនុស្សណាស់ ជាពិសេសនៅក្នុងប្រទេសជប៉ុន ដែលមានប្រជាជនវ័យចំណាស់ទីពីរក្នុងពិភពលោក បន្ទាប់ពីម៉ូណាកូ។