Social Network

កូរ៉េខាងជើង ធ្វើព្យុហយាត្រាយោធា មុនមួយថ្ងៃព្រឹត្តិការណ៍កីឡាអូឡាំពិកនៅកូរ៉េខាងត្បូង

(សេអ៊ូល)៖ កូរ៉េខាងជើង បានដឹកនាំការធ្វើព្យុហយាត្រាយោធានៅថ្ងៃព្រហស្បតិ៍នេះក្នុងទីក្រុងព្យុងយ៉ាង ដើម្បីរំលឹកដល់ថ្ងៃបង្កើតកងទ័ពរបស់ខ្លួន ពោលគឺមួយថ្ងៃតែប៉ុណ្ណោះ មុននឹងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅឯទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ចូលមកដល់នៅថ្ងៃសុក្រស្អែកនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ផ្អែកលើប្រភពពីមន្ត្រីរដ្ឋាភិបាលម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ យ៉ុនហាប់បានគូសបញ្ជាក់ដូច្នេះថា៖ «កូរ៉េខាងជើងបានដឹកនាំការធ្វើព្យុហយាត្រយោធា នៅម៉ោង១០៖៣០នាទី ព្រឹកមិញនេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)»។ក៏ប៉ុន្តែទីក្រុងព្យុងយ៉ាងមិនទាន់ទទួលស្គាល់ចំពោះការអះអាងនេះនៅឡើយទេ។

គួរបញ្ជាក់ថា បើតាមរូបភាពផ្កាយរណប, ព្យុហយាត្រាយោធាដ៏សំងាត់របស់កូរ៉េខាងជើង ត្រូវបានធ្វើឡើងជាការរំលឹកដល់ខួបលើកទី៧០នៃថ្ងៃបង្កើតកងទ័ពប្រជាជនកូរ៉េខាងជើង៕

ដកស្រង់ពី៖ Fresh News